Home ព័ត៌មានអន្តរជាតិ ការឆេះ​ម៉ាស៊ី...

ការឆេះ​ម៉ាស៊ីន​យន្តហោះ​ ជំរុញ​ឱ្យ​មាន​ការផ្អាក​យន្តហោះ Boeing 777 នៅ​អាម៉េរិក​និង​ជប៉ុន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ជប៉ុន​បាន​បញ្ជា​ឱ្យ​បញ្ឈប់​រាល់​ជើងហោះហើរ​នៃ​យន្តហោះ Boeing Co 777 ដែល​បំពាក់​ជាមួយ​ម៉ាស៊ីន​ដូចគ្នា​នឹង​ម៉ាស៊ីន​ខូច​កាលពី​ថ្ងៃ​សៅរ៍ (​ថ្ងៃទី ២០ ខែ​កុម្ភៈ​) លើ​ទីក្រុង​​ដេន​វើ ខណៈ​និយតករ​អាកាសចរណ៍​អាម៉េរិក​បាន​បញ្ជា​ឱ្យ​ធ្វើ​ការត្រួតពិនិត្យ​ជា​បន្ទាន់​ទៅ​លើ​ស្លាប​យន្តហោះ​ម៉ូ​ដែល​នេះ​។​

​ក្រសួង​ដឹកជញ្ជូន​របស់​ជប៉ុន​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន ANA Holdings Inc និង​ក្រុមហ៊ុន Japan Airlines Co ផ្អាក​យន្តហោះ Boeing 777 ដែល​ពួកគេ​កំពុង​ដាក់​ដំណើរការ​បន្ទាប់ពី​ភ្លើង​ឆេះ​ម៉ាស៊ីន​​បាន​ទម្លាក់​កម្ទេចកម្ទី​បាក់បែក​ទៅលើ​ជាយក្រុង​ដេន​វើ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រងរ​បួស​ឡើយ​។​

​ឧបទ្ទវហេតុ​នៅលើ​ជើងហោះហើរ​លេខ ៣២៨ របស់​ក្រុមហ៊ុន United Airlines ពី​ទីក្រុង​ដេន​វើ​ទៅ​ទីក្រុង​ហូ​ណូ​លូ​លូ បាន​កើត​ឡើង​បន្ទាប់ពី​ហោះ​ឡើង​ភ្លាមៗ​ជាមួយនឹង​អ្នកដំណើរ ២៣១​នាក់​និង​​សមាជិក​អាកាសយានិក ១០ នាក់​។​

​យន្ដហោះ​បាន​ចុះចត​នៅ​ទីក្រុង​ដេន​វើ​ដោយ​សុវត្ថិភាព​។​

​យោង​តាម​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ (NTSB) បានឱ្យដឹងថា ស្លាប​កង្ហារ​ពីរបាន​បាក់​នៅក្នុង​ហេតុការណ៍​នេះ​។​

​ការខូចខាត​ភាគច្រើន​មាន​តែ​នៅក្នុង​ម៉ាស៊ីន ហើយ​យន្ដហោះ​រង​ការខូចខាត​តិចតួច​ប៉ុណ្ណោះ​៕

​អាម៉េរិក​និង​ជប៉ុន​បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​យន្តហោះ Boeing 777

ភ្លើង​ឆេះ​ម៉ាស៊ីន​​បាន​ទម្លាក់​កម្ទេចកម្ទី​បាក់បែក​ទៅលើ​ជាយក្រុង​ដេន​វើ

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleអតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម M អ្នកនាង Anna បានសម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​បុរស​ជា​អ្នកជំនួញ​ម្នាក់​កាលពី​ថ្ងៃទី​២២ ខែមករា​ឆ្នាំ ២០២១​ដែល​គ្រានោះ​នាង​បាន​អញ្ជើញ​ភ្ញៀវកិត្តិយស ពិសេស​ក្រុម​អ្នកជំនួញ​មានមុខមាត់​នៅ​ខេត្ត​ព្រះសីហនុ​ជាង​មួយ​ពាន់​នាក់​នោះ​។ ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ ២០២១​នេះ នាង​ក៏បាន​រៀបចំ​ពិធី​កាត់​ចំណងដៃ​ទទួលភ្ញៀវ​មក​នី​រាជធានី​ភ្នំពេញ​រាប់រយ​នាក់​បន្ថែមទៀត ក្នុងនោះ​ក៏មាន​សិល្បករ​មិត្ត​រួម​អាជីព​នេះ​ផងដែរ​។
Next article​សាលារៀន​ចំនួន​ប្រាំពីរ​ត្រូវបាន​ផ្អាក​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​
- Advertisment -

Most Popular