ដោយ: ប.ជ័យ / បន្ទាយមានជ័យ: មន្ត្រីអាជ្ញាធរមូលដ្ឋានប្រឈមមុខខ្លាំង តទល់ទាំងនឹងមន្ត្រីជំនាញសំណង់ រៀបចំដែនដី សុរិយោដី ក៏ដូចជាទាំងនឹងពលរដ្ឋនិងម្ចាស់សំណង់នានា។
ប្រតិកម្មកាលពីថ្ងទី២២ខែកុម្ភៈឆ្នាំ២០២១ នេះ កើតឡើងបន្ទាប់មានកិច្ចប្រជុំពិនិត្យ និងរកវិធានការទប់ស្កាតការប្រើប្រាស ការប្រកបអាជីវកម្មការចាត់ចែង និងធ្វើចរន្តការនានា ពាក់ព័ន្ធនឹងដីធ្លីដែលមានសំណង់រឹងមាំគ្មានលិខិតអនុញ្ញាត ឬវិញ្ញាបនប័ត្រប្រើប្រាស់សំណង់នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍មុន។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ឲ្យដឹងកាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ ថា៖ ការសាងសង់សំណង់រឹងមាំមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ អាជីវករ នាពេលកន្លងមក ដែលដែនដីមិនទាន់សូវរីកចម្រើនពិតជាបានខុសហើយ។ ហេតុនេះ បានជារាជរដ្ឋភិបាល ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ចេញឯកសារគតិយុត្តិអោយអាជ្ញាធរខេត្ត ស្រុក្រុង ឃុំ សង្កាត់ និងមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តរកដំណោះស្រាយណាសមស្របដើម្បីអោយគ្រប់គ្នាអាចទទួលយកបាន។ ពោលគឺដើម្បីទប់ស្កាត់សំណង់ដែលសាងសង់ក្រោយៗ កុំអោយខុសច្បាប់ឬអត់ច្បាប់ឬខុសនឹងការអនុញ្ញាតិច្បាប់ឬអត់បានសុំច្បាប់… គឺជារួមមិនត្រូវខុសច្បាប់ អត់ច្បាប់ឬធ្វើខុសនឹងច្បាប់ទៀតទេ ។
លោកបានបន្តថា ទិដ្ឋភាពនៃការអនុវត្តរបស់មន្ត្រីជំនាញក្នុងការទប់ស្កាត់សំណង់ខុសច្បាប់ ពិតជាលំបាកណាស់ ។ ឧទាហារណ៍ ទី១ កាលៈទេសៈ ឬក្នុងដំណាក់កាលដែលប្រទេសជាតិងើបពីភាពក្រីក្រ ទើបចប់សង្គ្រាម ហើយបានស្តារនិងអភិវឌ្ឍន៍លើវិស័យទាំងឡាយ រួមទាំងវិស័យសំណង់។ ទី២ / កត្តាស្តារ អភិវឌ្ឍន៍នេះ នៅតំបន់អភិវឌ្ឍន៍ខ្លះគឺអាជ្ញាធរដែនដីបានអគុណពលរដ្ឋជាម្ចាស់ឆ្នោតផង មានលំនៅជម្រកសមស្រប សមរម្យសិន ឯច្បាប់ទម្លាប់មិនបានអនុវត្តអោយត្រូវឬអោយល្អឡើយ ។ ហើយពីនោះមក សំណង់ដែលខុសឬអត់ច្បាប់ទាំងនោះ គឺដូចអង្ករក្លាយជាបាយហើយ ។ហើយពេលនេះ ត្រូវចាត់វិធានការ អនុវត្តច្បាប់សំណង់ គឺពិតជាមានការលំបាក បើសិនសើរើលើសំណង់ដែលសាងសង់ឬលំនៅឋានដែលប្រើប្រាសហើយៗ តម្រូវអោយចុះបញ្ជី និងសុំច្បាប់ឡើងវិញនោះ ។
លោកង៉ោ ម៉េងជ្រួន បានបន្តថា ៖ ក្នុងនាមអាជ្ញាធរដែនដីគ្រប់ថ្នាក់នៅក្រោមខេត្ត និងក៏ក្នុងប្រជាពលរដ្ឋ ពិតលំបាកក្នុងបញ្ហានេះ ដែលត្រូវថ្លឹងថ្លែង សម្របសម្រួលដូចម្តេច អោយស្របច្បាប់ផង អោយចៀសបានការថ្នាំងថ្នាក់ផងរវាងការអនុវត្តច្បាប់និងសតិអារម្មណ៍ក្នុងរដូវបោះឆ្នោតខាងមុខ បូករួមស្ថានភាពនៃការលំបាកខាងជីវភាព ខាងសេដ្ឋកិច្ចក្នុងអំឡុងនៃវិបត្តិសាកលបង្កពីការឆ្លងរីករាលដាលជម្ងឺកូវីត១៩ ដែលមិនដឹងថានឹងត្រូវបានបញ្ចប់នៅពេលណានោះ ។
លោកបន្តថា ៖ ច្បាប់ក្នុងប្រទេសយើងជានិតិរដ្ឋត្រូវតែអនុវត្ត។ ហេតុនេះ មានតែមន្ទីរជំនាញស្នើសុំគោលការណ៍ក្រសួងថាសណង់កន្លងមកដែលខុសច្បាប់ អត់ច្បាប់ ដែលខុសពីច្បាប់អនុញ្ញាតិឬខុសបច្ចេកទេស ..ត្រូវសម្របសម្រួលឬដាច់ខាតត្រូវអនុវត្តច្បាប់់ ។
អភិបាលរងខេត្តរូបនេះថ្លែងក្នុងសំដីដើមថា ៖ ” អាជ្ញាធរត្រូវប្រឈមមុខធំហើយរឿងនេះ ។ តែយើងមុនកាន់ជើងពលរដ្ឋលើសំណង់ខុសច្បាប់ សំណង់អត់ច្បាប់កន្លងមកទេ ប៉ុន្តែយើងត្រូវកាន់ដៃពួកគាត់ដែរ ព្រោះថា ពួកគាត់ជាអ្នកបោះឆ្នោត ” ។
ទោះជាយ៉ាងនេះក្តី ក៏រដ្ឋបាលខេត្តបន្ទាយមានជ័យល្នុងលិខិតលេខ៣៧៥/១៩ សជណ ចុះថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៩កន្លងមក បានចេញសេចក្តីជូនដំណឹង ស្តីពីសំណង់មិនរផបរយគ្រប់ប្រភេទដែលបានសាងសង់លើដីចំណីផ្លូវសាធរណៈ និងសំណង់ដែលសាងសង់ គ្មានលិខិតអនុញ្ញាតិសាងសង់ពីថ្នាក់ក្រុង ថ្នាក់ខេត្តឬក្រសួងរៀបចំដែនដី គ្រប់ស្រុកក្រុងទាំងទាំងខេត្តបន្ទាយមានជ័យ។ លិខិតលេខ៣៧៤/១៩ សជណ ចុះថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៩ ជម្រាបជូនលោកអភិបាល នៃគណៈអភិបាលគ្រប់ ក្រុងស្រុកស្តីពីវិធានការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសពីលិខិតអនុញ្ញាតសាងសង់គ្រប់ប្រភេទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត។ល។
ជាការកត់សម្គាល់កន្លងមក សំណង់៨០% នៅក្រុងប៉ោយប៉ែត គ្មានច្បាប់ឬសង់ខុសពីលិខិតអនុញ្ញាតសាងសង់ សំណង់ខុសច្បាប់ …។ ពោលគឺក្នុងនោះមានសំណង់ធំរបស់ថៅកែកាស៊ីណូ ,របស់ឧកញ៉ា របស់អ្នកមាន របស់អ្នកធំនិងក៏មានរបស់ពលរដ្ឋធម្មតាផងដែរ។
សូមរំលឹកថា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយកាលពីចុងសប្តាហ៍មុន មានការចូលរួមពីលោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តនិងចូលរួមដោយប្រធាន អនុប្រធានមន្ទីរ អភិបាល/រង ស្រុកក្រុង មេឃុំ/ចៅសង្កាត់ ជំទប់ ចៅរងសង្កាត់មកពីទូទាំងខេត្ត ។
លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលសំណង់បានផ្សព្វផ្សាយពីលិខិតសេចក្តីជូនដំណឹងលេខ៣៤១ អសណ/ន ស្រសណ របស់អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរបាលរោបនីយកម្មនិងសំណង់។ លិខិតលេខ០០២ សនស/សណន សេចក្តីណែនាំ ស្តីពីការពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់របស់ក្រសួងរៀបចណដែនដី នគរោបនីយកម្មនិងសំណង់ ចុះថ្ងៃទី១០ខែមករាឆ្នាំ២០២០ របស់លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយក្មនិងសំណង់៕