ប្រែសម្រួល : កញ្ញាដាលីស ៖ តោះមើលទិដ្ឋភាពគួរឱ្យអស់សំណើច កញ្ចាញ់ចេកកម្ជិលទម្ងន់ ៨៥ ក្រាមសម្រេចិត្តឡើងជិះលើខ្នងអណ្តើកធ្វើជាតាក់ស៊ី។
រូបថតជាច្រើនបានបង្ហាញកញ្ចាញ់ចេកហាក់កំពុងញញឹម ខណៈវាហាក់ដូចកំពុងប្រាប់កូនអណ្តើកឱ្យងើបឡើង ដឹកវាចេញទៅមុខ។
រូបមួយទៀតបង្ហាញអណ្តើកទម្ងន់២,២គីឡូក្រាមនេះកំពុងលៀនជើងទប់នឹងដី ខណៈវាកំពុងប្រឹងវារទៅមុខជាមួយកញ្ចាញ់ចេកទុំលើខ្នង។
រូបភាពមិនគួរឱ្យជឿទាំងនេះត្រូវបានថតនៅទីក្រុងផាដាំង ប្រទេសឥណ្ឌូនេស៊ី។
កញ្ចាញ់ចេកឡើងជិះខ្នងអណ្តើកនៅទីក្រុងផាដាំងប្រទេសឥណ្ឌូនេស៊ី