ប្រែសម្រួល : កញ្ញាដាលីស ៖ តារាសម្តែងវ័យ ៥៣ ឆ្នាំរូបនេះតាមដឹងបានប្រាប់មិត្តភក្តិថា សាច់ក្រកធ្វើពីបន្លែសុទ្ធបានជួយធ្វើឱ្យស្វាមីឈ្មោះ ដាន់ ហៃហឺស មានអារម្មណ៍ដូចជា “បុរសថ្មី”។
មនុស្សដឹងរឿងផ្ទៃក្នុងម្នាក់បានប្រាប់កាសែត Sunday Mirror ថា “របបអាហារបួសបែបនេះមានប្រសិទ្ធភាពអស្ចារ្យ។ ដាន់មានអារម្មណ៍ដូចជាបុរសថ្មី។ផាមបានធ្វើសាច់ក្រកបន្លែសុទ្ធនិងល្បីខាងធ្វើទឹកបន្លែផ្លែឈើនិងរបបអាហារបែបព្រះពុទ្ធសាសនា”។
ពីមុនផាមេឡាធ្លាប់បានបង្ហាញគំនិតថាការទទួលអាហារបួសអាចជួយធ្វើឱ្យប្រសើរឡើងនូវរឿងលើគ្រែ។
នាងបកស្រាយថា “អាហារបួសធ្វើឱ្យអ្នកក្លាយគូស្នេហ៍ល្អប្រសើរ។ កូឡេស្តេរ៉ុលធ្វើឱ្យឈាមរត់យឺតយ៉ាវទៅកាន់សរីរាង្គទាំងអស់។អ្នកអាចធ្វើឱ្យសុខភាពអ្នកប្រសើរឡើងនិងបង្កើនភាពរឹងមាំនៅបន្ទប់គេងដោយការទទួលទានអាហារបួស។ រាងកាយដែលមានសុខភាពល្អគឺជារាងកាយដែលសិចស៊ី។ ការងាកទៅរកអាហារបួសអាចជួយបុរសគ្រប់វ័យជំរុញសមត្ថភាពផ្លូវភេទ”។
ផាមេឡាបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយដាន់នៅមួយថ្ងៃមុនបុណ្យណូអែល (២៤ ធ្នូ) កាលពីឆ្នាំមុននៅផ្ទះរបស់នាងនៅលើកោះវ៉ាន់ខូវើក្នុងប្រទេសកាណាដា៕
នាងផាមេឡាជឿថាអាហារបួសជួយជំរុញសមត្ថភាពផ្លូវភេទ