ចំនួន​អ្នក​ចុះឈ្មោះ បង្កើត​ឃ្យូ​អរ កូដ ទប់ស្កាត់​កូ​វីដ កើន​ដល់​ជាង​មួយ​ម៉ឺន

ដោយ​: ពៅ​និមល / ភ្នំពេញ​: ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានឱ្យដឹងថាៈ គិត​ត្រឹម​ព្រឹក ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​គ្រឹះស្ថានសាធារណៈ និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ ជាដើម ចំនួន ១០.៣៦៦ បាន​ចុះឈ្មោះ​បង្កើត ឃ្យូ​អរ កូដ (QR Code) ទប់ស្កាត់​កូ​វីដ (Stop Covid) សម្រាប់​ប្រើប្រាស់ និង​មាន​បុគ្គល ស្កេ​ន​ចូល​តាម​ទីតាំង ចំនួន ១០៧.៦៩៦ ដង​។​

​បន្ទាប់ពី​គណៈកម្មការ​អន្តរក្រសួង ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ ខាងលើនេះ ឃើញ​មានការ​គាំទ្រ និង​ការយកចិត្តទុកដាក់ យ៉ាងខ្លាំង​ពី សំណាក់​ប្រជា ពលរដ្ឋ ក្នុង​ការចូល​រួមការ​ពារ សុខភាព​សាធារណៈ សម្រាប់​ទាំងអស់គ្នា​។ ជាមួយគ្នានេះ ក្រសួង​ប្រៃសណីយ៍ បាន​អំពាវនាវ​ដល់ ម្ចាស់​អាជីវកម្ម និង​គ្រឹះស្ថាន​នានា ចូលរួម​ប្រើ ប្រាស់​ប្រព័ន្ធ ឃ្យូ​អរ កូដ ទប់ស្កាត់​កូ​វីដ សម្រាប់​ទីតាំង​របស់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ព្រមទាំង​កាត់បន្ថយ ផលប៉ះពាល់​ខ្លាំង ដល់​សេដ្ឋកិច្ច និង​សង្គម ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​នេះ​ដូច​បណ្ដា ប្រទេស​ផ្សេងទៀត​។​

​សម្រាប់​ព័ត៌មាន​លម្អិត ដែល​ទាក់ទង​បច្ចេកទេស ទៅនឹង​ការប្រើប្រាស់​ប្រព័ន្ធ ឃ្យូ​អរ កូដ (QR Code) ទប់ស្កាត់​កូ​វីដ (Stop Covid) អាច​ទំនាក់ទំនង​បាន ទៅកាន់​មជ្ឈមណ្ឌល ទាក់ទង​បឋម (Call Center) របស់​ក្រសួង ឬ​តាមរយៈ​លេខ​ទូរ​សព្ទ 123 (​ហៅចូល​ដោយ ឥតគិតថ្លៃ​) ឬ 099 888 516 / 012 979 079 ឬ​គេហទំព័រ www.mptc.gov.kh និង​ទំព័រ​ហ្វេ​ស ប៊ុ​ក «​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ – Ministry of Post and Telecommunications»៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular