ដោយ​: ប​.​ខុន / ភ្នំពេញ​: ការងារ​អ៊ុត​បេ​ទី​មី​ន័​រ (AC) លើ​គម្រោង​ផ្លូវ​ទាំង​៣៤​ខ្សែ​នៅក្នុង​ខេត្ត​ព្រះសីហនុ អនុវត្តបាន​ប្រមាណ​៩១,២០​ភាគរយ​នៃ​ផ្ទៃ​សរុប ១.២៨៥.៣១១ ម៉ែត្រ ក្រឡា​ក្នុងពេល​ជាមួយគ្នានេះ ការងារ​គូស​គំនូស​ចរាចរណ៍​លើផ្លូវ​ទាំង​៣៤​ខ្សែ​អនុ វត្ត​បាន​ប្រមាណ​ជា ៣៨.២២​ភាគរយ នៃ​ផ្ទៃ​ដែល​ត្រូវ​គូស​៧០.៩៣៧​ម៉ែត្រក្រឡា​។

សមិទ្ធផល​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២១​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២២​ខែ កុម្ភៈ​ឆ្នាំ​២០២១​ថា ការងារ​អ៊ុត​បេ​ទី​មី​ន័​រ (AC) លើ​គម្រោង​ផ្លូវ​ទាំង​៣៤​ខ្សែ​នៅក្នុង ខេត្ត​ព្រះសីហនុ គិតដល់​ត្រឹម​ថ្ងៃទី​២០​ខែកុម្ភៈ អនុវត្តបាន​ប្រមាណ ១.១៧២.២២៦​ម៉ែត្រក្រឡា ស្មើ​៩១.២០​ភាគរយ នៃ​ផ្ទៃ​សរុប ១.២៨៥.៣១១​ម៉ែត្រក្រឡា​។​

​ចំណែកឯ​ការងារ​គូស​គំនូស​ចរាចរណ៍​លើផ្លូវ​ទាំង​៣៤​ខ្សែ​នេះ លោក គួច ចំរើន បញ្ជាក់ថា អនុវត្តបាន​ប្រមាណ​ជា ២៧.១១០​ម៉ែត្រក្រឡា គឺ​ស្មើ​ប្រមាណ​ជា ៣៨.២២​ភាគរយ នៃ​ផ្ទៃ​ដែល​ត្រូវ​គូស​៧០.៩៣៧​ម៉ែត្រក្រឡា​។​

​គួរ​រំលឹក​ឱ្យដឹងថា​ការ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រលើ​ផ្លូវ​ទាំង​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សី ហ​នុ​បានចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២​ខែ​ឆ្នូ​ឆ្នាំ​២០២០ ដោយ​ក្រុមហ៊ុន​ឯក ចំនួន​បី​គឺ​ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួល បាន​ផ្លូវ ចំនួន​០៥ ខ្សែ​, ក្រុមហ៊ុន TCM Engineering Co., LTD ទទួល​ចំនួន​១២​ខ្សែ​, ក្រុម ហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវ​ចំនួន​១៧​ខ្សែ​។​

​តាម​គម្រោង​ផ្លូវ​ទាំង​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង​ជាង​៨០​គីឡូ ម៉ែត្រ​បាន​ចាក់​បេតុង​កម្រាស់​០.២៥​ម៉ែត្រ​រួចរាល់​ជា​ស្ថាប​ពរ និង​កំពុងដំណើរការ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ន័​រ​បន្ថែម ពីលើ​កម្រាស់​០.០៧​ម៉ែត្រ គ្រោង​ធ្វើឱ្យ​ហើយ​នៅ​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២១​។​

​គម្រោង​សាងសង់​ផ្លូវ​ខាងលើនេះ​បាន​បើក​ការដ្ឋាន​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អ​គ្ក​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៦​ខែ វិច្ឆិកា​ឆ្នាំ​២០១៩ ដែលជា​គម្រោង​បានលើកឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន​លោក ឧ​ប នាយករដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ជា​ប្រធាន​តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ​។​

​សមិទ្ធផល​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ ត្រូវបាន​គេ​គ្រោង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏ ខ្ពង់ខ្ពស់​របស់​អគ្គម​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩​ខែ​មេ សា​ឆ្នាំ​២០២១​ខាងមុខ នេះ​៕​