Home ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន “​កម្ពុជា​មិនអាច​លាក់បាំង​ពី​ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ បានឡើយ ព្រោះ​កម្ពុ​ជាមាន​សាក្សី​សំខាន់​ចំនួន ពីរ “

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈលោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍ថា​”​កម្ពុជា​មិនអាច​លាក់បាំង​ពី​ការស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​-១៩​បានឡើយ​ព្រោះ​កម្ពុ​ជាមាន​សាក្សី​សំខាន់​ចំនួន​ពីរ​គឺ​អង្គការ​សុខភាព​ពិភពលោក​និង​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ ជំងឺឆ្លង​សហរដ្ឋ​អាម៉េរិក​(CDC)​។​ការបញ្ជាក់​នេះ​ជាការ​ឆ្លើយតប​ដោយ​ប្រយោល​ទៅនឹង​ការ​បំផុស​ព័ត៌មាន​មិន​ពិត​មួយចំនួន​ក្នុងន័យ​ថា​រដ្ឋាភិបាល​លាក់បាំង​ព័ត៌មាន​ពី​អ្នកស្លាប់់​ដោយ​ជំងឺ​កូ​វីដ​១៩​។​

​ប្រភព​ទូរទស្សន៍​កម្ពុជា​បាន​ស្រង់​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ដូចនេះ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន ទាំង​៥​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែកុម្ភៈ ។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានធ្វើ​ការបកស្រាយ ទាក់ទង​ទៅ​និង​ការផ្សព្វផ្សាយ​ថា កម្ពុជា​បាន​លាក់បាំង​ព័ត៌មាន ពី​ការស្លាប់​នៃ​អ្នក​កើត​ជំងឺ​កូ​វីត​-១៩ តែ​នេះ​ជា​ព័ត៌មាន​មិន​ពិត ព្រោះថា​កិច្ចការងារ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​ជំងឺឆ្លង​សហរដ្ឋ​អា​ម៉េ​រិ និង អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​។ ដូច្នេះ​មិនអាច​លាក់បាំង​ពី​ការស្លាប់​ដោយសារ​ជំងឺ កូ​វីដ​១៩ នេះ​បានឡើយ​។​

​ប្រភព​ដដែល​បន្តថា លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ប្រាប់​មន្ត្រី​ចូលរួម​ថា​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​ជំងឺឆ្លង​សហរដ្ឋ​អាម៉េរិក គេ​ធ្វើ​កិច្ចការងារ​នេះ​ច្បាស់លាស់​ណាស់​មិនអាច​ភូតកុហក​រដ្ឋាភិបាលរ​បស់​គេ​នោះទេ ។ លោក​បន្ថែមថា​ប្រការ​នេះហើយ​ដែល កម្ពុ​ជាមាន​សាក្សី​សំខាន់​ចំនួន​ពីរ គឺ អង្គការ​សុខភាព​ពិភពលោក និង​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​ជំងឺឆ្លង សហរដ្ឋ​អាម៉េរិក ហើយ ក្រសួងសុខាភិបាល​កម្ពុ​ជា មិន​អាចធ្វើ​តែម្នាក់ឯង​ក្នុង​កិច្ចការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ នេះ​បាន​នោះទេ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ច្បាស់​ថា ស្ថាប័ន​អន្តរជាតិ​ធំៗ​ពីរ​នេះ ជា​មូលដ្ឋាន​ក្នុងការ​បង្ហាញថា កម្ពុជា​មិនបាន​លាក់បាំង​ព័ត៌មាន​នោះឡើយ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular