Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​ហុងក...

មេដឹកនាំ​ហុងកុង​ចាក់​វ៉ាក់សាំង ស៊ីណូ​វ៉ាក់ របស់​ចិន​ដើម្បី​បង្ហាញ​ជំនឿ​ចិត្ត​សាធារណជន​

​ប្រែ​សម្រួលៈ​វាសនា​/​ហុងកុង​៖​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡាំ បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន​ស៊ីណូ​វ៉ាក់​របស់​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​កុម្ភៈ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ទីក្រុង​នេះ​ក្នុង​ព្រឹត្តិ​​ការណ៍​ផ្សាយ​បន្ត​ផ្ទាល់​មួយ​ដើម្បី​បង្កើន​ជំនឿ​ចិត្ត​របស់​សាធារណជន​លើ​វ៉ាក់សាំង​របស់​ចិន មុន​ការចាក់​ជូន​សាធារណជន​ហុងកុង​ទូទៅ​នៅ​សប្តាហ៍​នេះ​។​

​ស៊ីណូ​វ៉ាក់ ជា​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ដំបូង​ដែល​ដាក់​អោយ​ប្រើ​នៅ​ហុងកុង មុន​វ៉ាក់សាំង ហ្វាយ​ហ្សឺ​/​ប៊ីយ៉ូ​អ៊ិន​តិចរបស់​លោកខាងលិ​ច​គ្រោង​នឹង​បញ្ជូន​មកដល់​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​នេះ​មុន​​ដំណាច់​ខែ​កុម្ភៈ​។​

​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​របស់​ទីក្រុង​ហុងកុង​យឺតយ៉ាវ​ជាង​ទីក្រុង​អភិវឌ្ឍន៍​ផ្សេងៗ និង​រឹតតែ​យូរ​ជាង​ចិនដីគោក​ដែល​បានចាប់ផ្តើម​ចាក់​បង្ការ​តាំងពី​ខែ​កក្កដា​ឆ្នាំមុន​។​

​ឡាំ ដែឡ​ពាក់​អាវ​ស ត្រូវបាន​គេ​ថត​ពេល​ទទួល​វ៉ាក់សាំង​ដូសដំបូង​នៅមណ្ឌល​មួយដែល​ត្រូវបាន​ដំឡើង​នៅ​បណ្ណាល័​យ​ហុងកុង​។​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោកស្រី​រួម​មាន​រដ្ឋមន្ត្រី សុខាភិបាល ក៏បាន​​ចាក់​វ៉ាក់សាំង​បន្ទាប់​ពី​លោកស្រី​ផងដែរ​៕

​ក្រោយ​ចាក់​សាំង លោកស្រី​ឡាំ​បាន​អំពាវនាវ​អោយ​អ្នកស្រុក​ទាំងអស់​ចាក់​វ៉ាក់សាំង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular