Home អត្ថបទពាណិជ្ជកម្ម លំនៅដ្ឋានប្រភ...

លំនៅដ្ឋានប្រភេទវីឡាកំពុងមានទីផ្សារនិងពលរដ្ឋចាប់អារម្មណ៍ការរស់នៅបែបស៊ីវិល័យកាន់តែច្រើន

ដោយ៖ដេប៉ូ

ភ្នំពេញ៖ មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះគេឃើញលំនៅដ្ឋានបែបស៊ីវិល័យប្រភេទជាវីឡាកាន់តែច្រើន ហើយពលរដ្ឋកាន់តែច្រើនឡើងបានងាកមកចាប់អារម្មណ៍ការទិញនិងសាងសង់បែបផ្ទះវីឡាកាន់តែមានចំនួនច្រើនឡើងបន្តបន្ទាប់។

ពាក់ព័ន្ធជាមួយការរស់នៅបែបស៊ីវិល័យនេះលោកពុយគា ជាអ្នកសារព័ត៌មានជើងចាស់មួយរូបដែលបានចូលរួមក្នុងពិធីប្រកាសបើកគម្រោងខ្នាតយក្ស លំនៅដ្ឋានវីឡាKPម៉ន ដានី នៅលើផ្លូវជាតិលេខ៣ក្បែរទីក្រុងភ្នំពេញកាលពីថ្មីៗមកនេះបានចាត់ទុកថា នេះជាការល្អមួយដែលពលរដ្ឋកម្ពុជាបច្ចុប្បន្នកាន់តែច្រើនបានចាប់អារម្មណ៍ទៅលើការរស់នៅបែបស៊ីវិល័យពិសេសការរស់នៅបែបផ្ទះវីឡា។ការរស់នៅបែបនេះវាបង្ហាញឱ្យឃើញកម្ពុជាកំពុងទទួលបានការរីកចម្រើន និងការរស់នៅរបស់ពលរដ្ឋកាន់តែសមរម្យ។

អ្នកកាសែតជើងចាស់និងជាអ្នកសម្របសម្រួលក្នុងពិធីនេះបានលើកឡើងថាក្នុងរចនាសម្ព័ន្ធសាងសង់លំនៅដ្ឋានបែបប្រភេទវីឡាកាន់តែច្រើននោះធ្វើឱ្យលំនៅដ្ឋានរបស់ពលរដ្ឋកម្ពុជាមិនចាញ់ប្រទេសដទៃទៀតឡើយ។

ជាមួយគ្នា  លោក ពុយ គា បានអំពាវនាវឱ្យម្ចាស់គម្រោងនីមួយៗត្រូវរៀបចំរចនាសម្ព័ន្ធផ្លូវ ទឹកភ្លើងឱ្យបានល្អសម្រាប់ការរស់នៅរបស់ពលរដ្ឋបានល្អប្រសើរនិងពិសេសវាបង្ហាញនូវរចនាសម្ព័ន្ធលំនៅដ្ឋាននៅកម្ពុជាមានទម្រង់បែបផែនល្អមិនចាញ់បរទេសផងដែរ។

គួរបញ្ជាក់ថាការលើកឡើងរបស់អ្នកកាសែតជើងចាស់រូបនេះធ្វើឡើងក្នុងខណៈពេលដែលគម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ដែលមានទីតាំងស្ថិតនៅលើ ផ្លូវជាតិលេខ៣ លើផ្ទៃដីចំនួន ១២៥ហិចតា បានប្រកាសចាប់ផ្តើមបើកលក់ ជាផ្លូវការកាលពីថ្ងៃទី២០ ខែ កុម្ភៈឆ្នាំ២០២១កន្លងមក។

សូមបញ្ជាក់ដែរថាលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី គម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន ៥.០០០ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធ ពេញលេញ និងមានចំងាយតែ ១គីឡូម៉ែត្រ ពីផ្លូវក្រវ៉ាត់ក្រុងទី៣តែប៉ុណ្ណោះ។

ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី បានថ្លែងថា ក្រុមហ៊ុនគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយពេល៣ឆ្នាំ សម្រាប់វីឡាទាំង ៥.០០០ខ្នង ដោយបោះទុនបឋមចំនួន ២០លានដុល្លារ។ ផ្ទះវីឡាចែកចេញជា២ប្រភេទគឺ វីឡាទោលខ្នាតតូច និងផ្ទះអាជីវកម្ម។ សម្រាប់វីឡាខ្នាតតូច មានទំហំ៨៤ ម៉ែត្រការ៉េ លើទំហំដីសរុប១៦០ម៉ែត្រការ៉េ។ ផ្ទះអាជីវកម្មទីតាំងធម្មតា មានទំហំ១២៥ម៉ែត្រការ៉េ លើទំហំដីសរុប ៩៦ម៉ែត្រការ៉េ។ ចំណែកផ្ទះអាជីវកម្មទីតាំងកែង មានទំហំ១២៥ម៉ែត្រការ៉េ លើទំហំដីសរុប ១៦០ម៉ែត្រការ៉េ។

ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី

វីឡាមួយលក់ក្នុងតម្លៃចាប់ពី ២៥.០០០ដុល្លារ រហូតដល់ ៥៥.០០០ដុល្លារ។ ក្នុងនោះក៏មានការបន្ថែមសម្ភារៈបំពាក់ជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់។

សម្រាប់លក្ខខណ្ឌក្នុងការទូទាត់ប្រាក់មាន ៣លក្ខខណ្ឌ ដោយអតិថិជនអាចបង់ប្រាក់៣០ភាគរយ ៥០ភាគរយ ឬបង់ផ្តាច់១០០ភាគរយតែម្តង។ សម្រាប់ការបង់ប្រាក់៣០ ភាគរយ និង៥០ភាគរយ អតិថិជនអាចបង់រំលោះកញ្ចប់សាច់ប្រាក់ដែលសល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់រយះពេល២៤ខែ។ អតិថិជនអាចបង់ផ្តាច់ដោយទទួលបានការបញ្ចុះតម្លៃ ១០.០០០ដុល្លារអាមេរិកភ្លាម គឺពី ៣៥.០០០ មកត្រឹម ២៥.០០០ដុល្លារអាមេរិក។

លោក ឃុនថាវង្ស ផងផាន់ បានឱ្យដឹងថា “វីឡាបែបនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋទូទៅ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញផ្ទះសម្រាប់រស់នៅ និងផ្ទះសម្រាប់លក់ដូរបានដែរ។ ទន្ទឹមនេះ ពួកគាត់ក៏អាចរកចំណូលបានផង និងរស់នៅសមរម្យផងក្នុងបរិស្ថានបៃតងដែលមានខ្យល់អាកាសល្អ”។លំនៅដ្ឋានវីឡា KP ម៉ន ដានី ភាគច្រើនស្ថិតនៅខណ្ឌសែន សុខ ក្បែរវត្តភ្នៀត និងនៅខាងក្រោយទីលានវាយកូនហ្គោលជិតផ្លូវទំនប់កប់ស្រូវ និងមួយចំនួនទៀតនៅខណ្ឌកំបូល។ ដោយឡែកគម្រោងទី២៩ ជាគម្រោងទីមួយដែលមានខ្នាតធំជាងគេ ពុំធ្លាប់មាន ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleចុះ​ពិនិត្យ​ស្ថានភាព​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​
Next articleប្រាសាទស្រះស្រង់ត្រូវបានសម្ពោធបញ្ចប់ការជួសជុលក្រោមអធិបតីភាពរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី រួមនឹងសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ៕
- Advertisment -

Most Popular