ដោយ:គ្រញូង/បាត់ដំបង: នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោកងួន រតនៈ អភិបាលខេត្តអមដំណើរដោយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងសហការីមួយចំនួនបានអញ្ជើញ ចុះសួរសុខទុក្ខ និងពង្រឹងការងារដល់កងកម្លាំង ប្រដាប់អាវុធនៅតាមគោលដៅជួរមុខក្នុងភូមិសាស្ត្រវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៩ស្រុកកំរៀង ខេត្តបាត់ដំបង ។
នៅចំណុចឈរជើងការពារទប់ស្កាត់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃលោក អភិបាលខេត្ត បានណែនាំឱ្យសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ចំពោះភារកិច្ចដែលអនុវត្តបានល្អនាពេលកន្លងមក ហើយពីពេលនេះទៅមុខត្រូវខិតខំទប់ស្កាត់ឱ្យបានធ្វើយ៉ាងណាកុំឱ្យមាន ការរីករាលដាលករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕