Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សេដ្ឋក...

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បើក​វគ្គ​បណ្តុះបណ្តាល​ត​ម្រ​ង់​ទិស​ដល់​មន្ត្រីរាជកា​រ​ក្របខណ្ឌ​ថ្មី ឆ្នាំ​២០១៨-២០២០ ចំនួន​៣១៩​នាក់​

​ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស​សម្រាប់​មន្ត្រីរាជការ​ក្របខណ្ឌ​ថ្មី​ឆ្នាំ​២០១៨-២០២០ ចំនួន ៣១៩​នាក់ មកពី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រាជធានី​-​ខេត្ត​ទាំង ២៥ និង អង្គភាព​នៅ​ថ្នាក់មូលដ្ឋាន សម្រាប់​ចូលរួម​អនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឱ្យសម្រេចបាន​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​។​

​លោក​អនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ តំណាង​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ កសាង​សមត្ថភាព​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា​វគ្គ​បណ្តុះបណ្តាល​នេះ​សំដៅ​លើកកម្ពស់​សមត្ថភាព​មន្ត្រីរាជការ​ក្របខណ្ឌ​ថ្មី ចំណេះដឹង​មូលដ្ឋាន​សំខាន់ៗ ពាក់ព័ន្ធ​ទៅនឹង ការគ្រប់គ្រង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, រចនាសម្ព័ន្ធ​ដឹកនាំ និង​គ្រប់គ្រង និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, កិច្ចការរដ្ឋបាល​សាធារណៈ និង ទិដ្ឋភាព​សំខាន់ៗ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៉ី​វិល​នៅ​កម្ពុជា ដើម្បី​តម្រង់ទិស​ការអនុវត្ត​តួនាទី​ភារកិច្ច​ជូន​ក្រសួង ក៏ដូចជា ជូន​មន្ទីរ​អង្គភាព ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោម​អនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដ៏​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែង​ផ្តល់​អាទិភាព​ខ្ពស់​ជានិច្ច​ដល់​ការកសាង និង​អភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​ទ្រទ្រង់ និង ចូលរួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ដែល​បានរួម​ចំណែក​ជួយ​ឱ្យ​កម្ពុជា សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាប់ៗ​គ្នា​ប្រមាណ​ជា ៧% ក្នុង​រយៈពេល​ជាង ៣ អាណត្តិ​កន្លងមក និង បានរួម​ចំណែក​ជួយ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប និង កំពុង​ខិតខំ​ឈានឆ្ពោះ​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅពេល​ខាងមុខ​។​

​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការបណ្តុះបណ្តាល​តម្រង់​ទិស ពិតជា​មាន​សារសំខាន់​សម្រាប់​មន្ត្រី​ថ្មី និង សាមី​អង្គភាព ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ ឯកជន ក្នុងការ​ពង្រឹងពង្រីក​ចំណេះដឹង និង​បំពាក់ស្មារតី​ការងារ និង ជា​ស្ពាន សម្រាប់​បន្ត​ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ ឱ្យ​កាន់តែ​ប្រសើរ និង​ស៊ីជម្រៅ​ថែមទៀត សំដៅ​ជំរុញ​ផលិតភាព និង ប្រសិទ្ធភាព​ការងារ នៅតាម​អង្គភាព​នីមួយៗ​។

​ទន្ទឹមនឹងនេះ លោក​អនុរដ្ឋលេខាធិការ ក៏បាន​បញ្ជាក់ដែរថា ជានិច្ចកាល ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តែង​បាន​​​យកចិត្តទុកដាក់​ខ្ពស់​លើ​ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព លើ​ជំនាញ​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារ​ណៈ ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​គ្រប់​ក្រសួង ស្ថាប័ន​។​ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការកសាង​និង​អភិវឌ្ឍ​សមត្ថភាព សម្រាប់​អនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ដំណាក់កាល​ទី​១ និង ទី​២ ក្រសួង​​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ នៅ​ឆ្នាំ ២០០៧ នូវ​ផែនការ​យុទ្ធសាស្ត្រ​កសាង​និង​អភិ​វឌ្ឍ​​​​សមត្ថភាព​ដំបូង ដែល​បាន​រៀបចំឡើង​ដោយ វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រោម​ជំនួយ​ពី​ទីប្រឹក្សា​បច្ចេក​ទេស​ធនាគា​រ​ពិភពលោក​។ ផែនការ​យុទ្ធសាស្ត្រ​នោះ ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម និង ទទួលបាន​លទ្​ធផល គួរ​ជាទី​មោទនៈ ក្នុងការ​គាំទ្រ​ឱ្យ​ការអនុវត្ត​ការងារ​កែទម្រង់ ក្នុងដំណាក់កាល​ទី​១ និង ទី​២ ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ រួមចំណែក​ធ្វើឱ្យ​រាជរដ្ឋាភិបាល អាច​បិទ​បញ្ចប់​ជា​ស្ថាពរ នូវ​បំណុល​សាច់ប្រាក់​រ៉ាំរ៉ៃ និង បង្កើត​បាន​អតិរេក​សាច់ប្រាក់ សម្រាប់​ជា​កាលា​នុ​វត្ត​ក្នុងការ​បង្កើន​ចំណាយ​វិនិយោគ​លើ​វិស័យ​សាធារណៈ សំខាន់​ៗ ដូចជា អប់រំ និង សុខាភិបាល ហើយ​ថែមទាំង​អាច​បង្កើន​ប្រាក់បៀវត្ស​មូល​ជូន​មន្ត្រីរាជការ និង កង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជា​បន្តបន្ទាប់ និង ដោយ​អាច​បើក​ផ្តល់​បាន​ទៀងទាត់ រៀងរាល់ខែ​ទៀតផង​។​

​លោក​អនុរដ្ឋលេខាធិការ​រូបនេះ ក៏បាន​រំលឹក​ផងដែរ​ថា បច្ចុប្បន្ន ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ កំពុង​ស្ថិតនៅ​ចុងបញ្ចប់​នៃ​ដំណាក់កាល​ទី ៣ សំដៅ​បង្កើន ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល និង ត្រៀមខ្លួន​ឆ្ពោះទៅ​ចាប់ផ្តើម​អនុវត្ត​ដំណាក់កាល​ទី ៤ ក្នុង​គោលដៅ​បង្កើន គណនេយ្យ​ភាព​ចំពោះ​សមិទ្ធកម្ម ដែលមាន​តួអង្គ​ចូលរួម ពី​គ្រប់​ក្រសួង​ស្ថាប័ន ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ ហើយ​គ្រប់​ក្រសួង​ស្ថាប័ន ត្រូវ​បានទទួល​ការផ្ទេរ​សិទ្ធ​អំណាច ភាពជា​ម្ចាស់ និង ការទទួលខុសត្រូវ​កា​ន់​តែ​ច្រើន​ឡើង​ៗ លើ​ការងារ​ថវិកា និង កិច្ចការ​ហិរញ្ញវត្ថុ ក្នុង​កាលៈទេសៈ​ដែល​សមត្ថភាព​ធនធាន​មនុស្ស នៅមាន កម្រិត​។ ប្រការនេះ ធ្វើឱ្យ​គ្រប់​អង្គភាព និង​ក្រសួង​ស្ថាប័ន ចាំបាច់​ត្រូវ​ពង្រឹងពង្រីក​សមត្ថភាព និង​ការយល់ដឹង​ថែមទៀត ជូន​មន្ត្រីរាជការ ដើម្បី​ធានា​ប្រសិទ្ធភាព និង ចីរភាព​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleប្រាសាទស្រះស្រង់ត្រូវបានសម្ពោធបញ្ចប់ការជួសជុលក្រោមអធិបតីភាពរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី រួមនឹងសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ នេះ៕
Next article​កងកម្លាំង​កម្ពុជា ចាប់ផ្តើម​រាយ​លួស​បន្លា នៅ​គោលដៅ​ខ្លះ តាម​ព្រំដែន​កម្ពុជា ថៃ
- Advertisment -

Most Popular