Home ព័ត៌មានសំខាន់ៗ គណៈកម្មការ​ទន...

គណៈកម្មការ​ទន្លេមេគង្គ​ថា រដូវវស្សា​នៅ​តំបន់​ឆ្នាំនេះ​នឹង​ធ្លាក់​មក​លឿន​ជាង​ធម្មតា

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ​បាន​ព្យាករ​កាលពី​ថ្ងៃ​ចន្ទ​ថា​រដូវប្រាំង​បច្ចុប្បន្ន​នឹងមាន​សភាព​សើម​ជាង​រដូវប្រាំង​ពីរ​ឆ្នាំ​ចុងក្រោយ ខណៈ​រដូវវស្សា​នៅ​តំបន់​នេះ​នឹង​ធ្លាក់​មុន​ប្រក្រតី ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ទីក្រុង​វៀងចន្ទន៍​គណៈកម្មកា​រ​ទន្លេមេគង្គ​បាន​និយាយថា​“​រដូវប្រាំង​ឆ្នាំនេះ​នឹងមាន​សភាព​សើម​ជាង​នៅ​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០​ហើយ​រដូវវស្សា​ទំនងជា​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​ឧសភា​ដែលជា​ធម្មតា​ភ្លៀង​មូសុង​ចាប់ផ្តើម​នៅ​ចុងខែ​ឧសភា​និង​បញ្ចប់​នៅ​ខែតុលា ” ។

​សេចក្តីថ្លែងការណ៍​ក៏បាន​និយាយ​ផងដែរ​ថា​កម្រិត​ទឹក​នៅ​ផ្នែក​ខ្លះ​នៃ​ទន្លេមេគង្គ​បាន​កើនឡើង​បន្តិច​កាលពី​សប្តាហ៍​មុន​។​

​របាយការណ៍​បាន​និយាយថា​លំហូរ​ចេញពី​ស្ថានីយ៍​ជល​សាស្ត្រ​ជី​ង​ហុង​ក្នុងប្រទេស​ចិន​មាន​ចំនួន​១.០២០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​កាលពី​ថ្ងៃ​ចន្ទ​ដែល​កើនឡើង​ពី ៧៨៦ ម៉ែត្រគូប​ក្នុង​មួយ​សប្តាហ៍​មុន​៕​.mara

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular