ដោយៈសុផល/ភ្នំពេញ៖ ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តជាតិ ជប៉ុន (ចៃកា) ថ្មីៗនេះបាន ប្រគល់ជូនឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ដល់វិទ្យាស្ថានប៉ាស្ទ័រ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៅក្នុងស្ថានភាពបច្ចុប្បន្នលើការបង្កើនសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ១៩។
ឧបករណ៍ទាំងនោះរួមមាន QIAamp® Viral RNA Minikit ចំនួន២៥០តេស្ត ស្មើនឹង ៨គ្រឿង (សរុប ១៦០០តេស្ត) និង SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្តស្មើនឹង ៨គ្រឿង (សរុប ៤.០០០តេស្ត)។
នេះគឺជាការចូលរួមចំណែកជាលើកទី២ របស់ ចៃកា ដល់វិទ្យាស្ថានប៉ាស្ទ័រ ដែលលើកទី១ នៃការប្រគល់ជូន គឺរួមមាន SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្ត ស្មើនឹង ១គ្រឿងកាលពីខែកក្កដា ឆ្នាំ ២០២០។
ចៃកា បានកំពុងផ្តោតសំខាន់លើការលើកកម្ពស់ការឆ្លើយតបទៅនឹងជម្ងឺកូវីដ១៩ នៅក្នុងកម្រិតមូលដ្ឋានជាមួយកម្មវិធីពង្រឹងការយល់ដឹងក្នុងសហគមន៍៕/PC