ប្រធានគណ:កម្មាធិការ កាកបាទក្រហម ខេត្តកំពង់ចាម និងជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ស្ត្រី ជាមាតាគ្រប់រូប ចាំបាច់ត្រូវយល់ដឹង ឱ្យបានច្បាស់ លើការចិញ្ចឹមទារក និងកុមារតូច ដោយតាមដានពី ការលូតលាស់ របស់ពួកគេ ( ទារក និងកុមារតូច) ពោល គឺអាចជួយឱ្យស្ត្រី ជាម្តាយ មានសុខភាពល្អរឹងមាំ ដើម្បីមានពេលវេលា ថែរក្សាកូន បានពេញលេញ។
