Home ព័ត៌មានជាតិ វី​សា សហការ​ជ...

វី​សា សហការ​ជាមួយ ក្រុមហ៊ុន តូ​តា​ល់ និង​ផ្សារ​បាយ័ន ពង្រីក​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless

ដោយៈ​សុផល​/ភ្នំពេញ​៖ ជម្រើស​ក្នុងការ​ទូទាត់ ដោយ​ប្រើ​បច្ចេកវិទ្យា ប៉ះ​ដើម្បី​បង់ប្រាក់ ‘tap to pay’ បាន​កើន ឡើងក្នុងចំណោម​អតិថិជននិង​បណ្តា​ម្ចាស់​អាជីវកម្ម នៅ​កំលុងពេល​មាន​ជំងឺ​រាតត្បាត​។​នៅ​ថ្ងៃ​២២​កុម្ភៈ​នេះ ក្រុម ហ៊ុនVisaដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បានចាប់ផ្តើម​ដាក់​ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless នៅ​បណ្តា​ស្ថានីយ៍​ចាក់​ប្រេងឥន្ធនៈ​របស់​តូ​តា​ល់ និង​នៅ​បណ្តា​សាខា​ផ្សារ​ទំនើប​បាយ័ន នៅ​ទូទាំងប្រទេស​។ ភាពជា​ដៃគូ​នេះ​បាន​កើតឡើង​ស្រប​ពេល​ដែល​តម្រូវការ​នៃ​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless មានការ​កើនឡើង​ឥត ឈប់ឈរ​នៅក្នុង​ប្រទេស ដែល​ជំរុញ​ដោយ​ការអនុម័ត​យន្តការ​កា​រ​អនុវត្ត​អនាម័យ​ដែល​ល្អ​បំផុត​ក្នុងការ​ទប់ ស្កាត់​ជាមួយនឹង​ជំងឺ​រាតត្បាត Covid-19 នាពេល​បច្ចុប្បន្ន​។​

​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ទិដ្ឋភាព​ការទូទាត់​នៅក្នុង​ប្រទេស​កម្ពុជាគឺ​ឆ្លុះបញ្ចាំង​ពី​និន្នាការ​សកល​នៃ​ទំនោរ​ចិត្ត​របស់​អតិថិជន​។​យោងតាម​ការសិក្សា​ស្ទង់​មតិ​លើ​ប្រធានបទការបោះ​ជំហាន​ទៅរក​អាជីវកម្មរបស់​ក្រុមហ៊ុន Visa (Visa’s Back to Business) បាន​បង្ហាញថា ៧៨ ភាគរយ​នៃ​អតិថិជន​នៅ​ទូទាំង​សកលលោក បាន​កែ សំរួល ​មធ្យោបាយ​ទូទាត់​ថ្លៃទំនិញ​របស់​ពួកគេ ដោយសារតែ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាពហើយ​ប្រមាណ​ជិត​ពាក់កណ្តាល​(៤៨​ភាគរយ​)​ជ្រើសរើស​មិន​ទិញ​ទំនិញ​នៅ​ហាង​ដែល​ប្រើប្រាស់​វិធីសាស្ត្រ​ទូទាត់​ប្រាក់​ដែល​តម្រូវ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​អ្នក​គិត​ប្រាក់​ឬ​ម៉ាស៊ីន​ដែល​ត្រូវ​ប្រើ​រួមគ្នា​ដូចជា​ម៉ាស៊ីន​ឆូត​កាត​ជាដើម​។​ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​Contactless​អនុញ្ញាតឱ្យ​ម្ចាស់​កាត​អាចធ្វើ​ការទូទាត់​ដោយ​គ្រាន់ តែ​”​ប៉ះ​ដើម្បី​បង់ប្រាក់​”​តាមរយៈ​ការប្រើប្រាស់​Visa​កាត​ឥណ​ពន្ធ​កាត​ឥណទាន​និង​កាត​បង់ប្រាក់​ជាមុន​ដោយ​អតិ​ថិ ជន​អាច​កាន់​កាត​ជាប់​នឹង​ដៃ​ជានិច្ច​ក្នុងពេល​ប្រតិបត្តិការ​។លើសពីនេះ​ទៀត ពួកគាត់​មិនចាំបាច់​ចុះហត្ថលេ​ខា ឬ​វាយ​លេខ​កូដ​សម្ងាត់ (Pin) ចំពោះ​ប្រតិបត្តិការ​ដែលមាន​ចំនួន​ទឹកប្រាក់​តិចជាង ៥០​ដុល្លា​នោះទេ​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​អតិថិជន​ជា ច្រើន​បានបង្ហាញ​ពី​ទំនោរ​ក្នុងការ​ប្រើប្រាស់​ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យាcontactlessយ៉ាងខ្លាំងតាម​របា​យ​ការណ៍​ដដែល​នេះ​បាន​បង្ហាញថា ៥៧ ភាគរយ នៃប្រតិបត្តិ​ការ​របស់ Visa កាត ត្រូវបាន​ធ្វើឡើង​ដោយ​ការ​ប៉ះ​ដើម្បី​បង់ប្រាក់ »​។អ្នកស្រី​បន្តទៀតថា​៖«​កាលពី​ឆ្នាំមុនៗកត្តា​ជំរុញ​នៅ​ពី​ក្រោយនេះ​គឺបទពិសោធន៍​ក្នុងការទិញ​ទំនិញ​ដ៏​រលូនដែល​ផ្តល់​ទាំង​ភាពងាយស្រួល​ដល់​អតិថិ​ជននិង​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ប្រកួត​ប្រជែង​ សម្រាប់​អាជីវកម្ម​។ប៉ុន្តែ​អ្វី​ទាំងអស់​នោះបាន​ផ្លាស់ប្តូរ​កាលពី​ឆ្នាំ​២០២០-អ្វីដែល​យើង​កត់សម្គាល់ឃើញ​ពាក់ព័ន្ធ​នឹង​កំណើន​នៃ​ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​នៅពេលនេះ គឺ​ដោយសារតែ​ពួកគាត់​កំពុងតែ​អនុវត្ត​នឹង​គិតគូរ​អំពី​បញ្ហា​សុវត្ថិភាព និង​សុខមាលភាព »​។

​អ្នកស្រី កឹម សុ​ភ័​ក្រ អនុប្រធាន​ផ្នែក​ទីផ្សារ និង ប្រេងរំអិល របស់​ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត បាន​មានប្រសាសន៍ថា​៖« បេសកកម្ម​របស់​យើង​គឺ​ធ្វើយ៉ាងណា​អាចឱ្យ​អ្នកបើកបរ​យានយន្ត ចូលមក​ចាក់​ប្រេងឥន្ធនៈ​នៅ​ស្ថានីយ៍​តូ​តា​ល់​ដោយ​សុវត្ថិភាពហើយ​បន្តដំណើរ​ទៅទៀត​បាន​យ៉ាង​ឆាប់រហ័ស​។ការទូទាត់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា tap  to payរបស់Visaធ្វើឱ្យ​មានការ​ចំណេញ​ច្រើន​នៅក្នុង​ចំនុច​ទាំងពីរ​នេះដោយសារតែ​អតិថិជន​អាចធ្វើ​ការទូទាត់​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ហើយ​ប្រតិបត្តិការ​អាច​ដំណើរការ​ដោយ​គ្មាន​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការប៉ះ ពាល់​ដោយផ្ទាល់​ជាមួយ​បុគ្គល ជា​អ្វីដែល​យើង​គ្រប់គ្នា​ត្រូវ​ប្រយ័ត្នប្រយែង​កំលុងពេល​មាន​ជំងឺ​រាល​ត្បា​ត​នេះ​។​

​មតិ​ស្រដៀង​គ្នា​នេះ​ផងដែរ​ក៏ត្រូវ​បាន​ចែករំលែក​ដោយ លោក ឈាង ម៉េង អ្នកចាត់ចែង​ទូទៅ​នៃ​ផ្សារ​ទំនើប​បាយ័ន​។ «​យើង​ពិតជា​រំភើប​រីករាយ​ណាស់ដែ​លអាច​ផ្តល់ជូន​នូវ​ជម្រើស​នៃ​ការទូទាត់​ប្រាក់​បែប​ទំនើប​ដល់​អតិ​ថិ​ជន​របស់​យើង​។ ការទទួលយក​ការទូទាត់​តាមបែប​បច្ចេកវិទ្យា contactless នឹង​អនុញ្ញាតឱ្យ​អតិថិជន​របស់​យើង​ចំណាយពេល​តម្រង់​ជួរ​ចាំ​តិចជាង​មុន ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន​ក៏ដូចជា​និ​យោ​ជិ​ក ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​ទូ​ទៅ​របស់​យើង​ផងដែរ​»​។​

​ទោះបី​សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សាច់ប្រាក់​ក៏ដោយ វិធីសាស្ត្រ​ថ្មី​ក្នុងការ​ទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នកប្រើប្រាស់​ផងដែរ​។ ផ្អែកលើ​ការសិក្សា​ចុងក្រោយ​របស់ Visa អំពី​ឥរិយាបទ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន​ឆ្នាំ ២០២០ បាន​បង្ហាញថា ផ្សារ​ទំនើប និង​ស្ថានីយ៍​ឥន្ធនៈ គឺជា​ប្រភេទ​ចំណាយ​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ២ និង លេខ​៤ ក្នុង​បញ្ជី​នៃ​ប្រភេទ​ចំណាយ​សំខាន់​របស់​អតិថិជន ហើយ​ប្រភេទ​ចំណាយ​ទាំងពីរ​នេះ​គឺមាន​ភាគរយ​ខ្ពស់​ជាងគេ​ដែល​អាច​ដឺ​ក​នាំទៅរក​ការផ្លាស់ប្តូរ​របស់​សង្គម​ទៅជា​សង្គម​មួយ​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​។ ទន្ទឹមនឹង​នេះដែរ មួយ​ភាគបី​នៃ​ប្រជាជន​កម្ពុជា     (​ស្មើរ​នឹង ៣១ ភាគរយ​) ដែលជា​អ្នក​ឆ្លើយតប​ទៅ​ការស្ទង់មតិ​នេះ បាន​បង្កើន​ការប្រើប្រាស់​ការទូទាត់​តាមរយៈ​កាត​បច្ចេកវិទ្យា contactless ហើយ​ជិត​ពាក់កណ្តាល (​ស្មើរ​នឹង ៤៥ ភាគរយ​) នៃ​អ្នកឆ្លើយ ចាប់អារម្មណ៍​ក្នុង ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា contactless ៕Ph

https://www.visa.com.kh/en_kh/visa-offers-and-perks/total/145988

https://www.visa.com.kh/en_kh/visa-offers-and-perks/bayon-market/145987

3 VisaNet data December 2020.
4 The Visa Consumer Payment Attitudes Study was prepared by CLEAR in December 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular