Home ព័ត៌មានសំខាន់ៗ ក្រៅពី​ជួយ​សា...

ក្រៅពី​ជួយ​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​៣០​លាន​ដុល្លារ ចៃ​កា​បានផ្តល់​សម្ភារ​បរិក្ខារ​បន្ថែមទៀត​

ដោយៈ​សុផល​/​ភ្នំពេញៈ​ភ្នាក់ងារ​ចៃ​កា​(Jica)​នៃ​ប្រទេស​ជប៉ុន​កាលពីពេល​ថ្មីៗ​នេះ​បាន​ប្រគល់ជូន​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​និង​បាត់ដំបង​នូវ​សម្ភារ​បរិក្ខារ​ថ្មី​សម្រាប់​បន្ទប់ពិសោធន៍​វិទ្យាសាស្ត្រ បន្ទប់​កុំព្យូទ័រ បន្ទប់​សិល្បៈ​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង ដល់​ការអប់រំ​គ្រូបង្រៀន​នៅ​ប្រទេស​កម្ពុជា​។​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​”​ជូន​ដល់​ក្រសួង អប់រំ យុវជន​និង កីឡា​ក្រោយពី​ការបំពាក់ និង​បណ្តុះបណ្តាល​អំពី​ការប្រើប្រាស់​បានបញ្ចប់​ជា​ស្ថាពរ​។​

រូថតៈក្រៅពី​ជួយ​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​៣០​លាន​ដុល្លារ ចៃ​កា​បានផ្តល់​សម្ភារ​បរិក្ខារ​បន្ថែមទៀត​

“​គម្រោង​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​” នេះ ជា​គម្រោង​ជំនួយឥតសំណង​ក្នុង​ទំហំ​ទឹកប្រាក់ ៣.១៧០​លាន យ៉េន​ជប៉ុន (​ស្មើនឹង ប្រមាណ ៣០​លាន ដុល្លា​អាម៉េរិក​)​។ ជា​បន្ថែម លើ​គម្រោង នេះ​ទៀត​ចៃ​កា​បាន​កំពុង​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្មវិធីសិក្សា​លម្អិត​សម្ភារៈ បង្រៀន និង លើកកម្ពស់​សមត្ថភាព​គ្រូ​ឧ​ទេ្ទ​ស​នៅ​វិទ្យាស្ថាន គរុកោសល្យ​ទាំង ពីរ​ដោយ​គម្រោង​ជំនួយ​បច្ចេកទេស ។ តាមរយៈ​គម្រោង​ទាំងនេះ​មូលដ្ឋាន​ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​វិទ្យាស្ថាន គរុកោសល្យ​ទាំង ពីរ ត្រូវ បាន​កែលម្អ​ដើម្បី​អាច​ប្រែក្លាយ​ខ្លួន​ទៅជា​គ្រឹះស្ថាន​ផ្តល់​ការអប់រំ​កំរិត​បរិញ្ញាប័ត្រ រយៈពេល​បួន​ឆ្នាំ​បាន​យ៉ាង​ពេញលេញ​។​

​វិទ្យាស្ថាន​គរុកោសល្យ​ទាំងពីរ​នេះ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ផ្តល់​ការអបរំ​គ្រូបង្រៀន​ដល់​កម្រិត​បរិ​ញ្ញ​ប​ត្រ​និង​ជា​វិទ្យាស្ថាន​បណ្តុះ​ធនធានមនុស្ស​និង​លើកកម្ពស់​អប់រំ​និង​គុណភាព​គ្រូបង្រៀន​។​ជាពិសេស​រួមចំណែក​លើកកម្ពស់​គុណ​ភាព​អប់រំ​នៅ​កម្រិត​បឋម​និង​មធ្យមសិក្សា​ប​ឋ​ភូមិ ក៏ដូចជា​លើកកម្ពស​គុណភាព​គ្រូបង្រៀន​៕​សរន​

រូបថតៈក្រៅពី​ជួយ​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​៣០​លាន​ដុល្លារ ចៃ​កា​បានផ្តល់​សម្ភារ​បរិក្ខារ​បន្ថែមទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular