ប្រាសាទ​ស្រះស្រង់ ត្រូវបាន​សម្ពោធ​បញ្ចប់​ការជួសជុល នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ

ដោយៈ ទេព មង្គល​/ សៀមរាបៈ ប្រាសាទ​ស្រះស្រង់ ត្រូវបាន​សម្ពោធ​បញ្ចប់​ការជួសជុល នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ របស់លោក​ស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយ​លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​សម្តេចព្រះសង្ឃរាជ នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​។ នេះ​បើតាម​ការផ្សាយ​របស់​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២២ កុម្ភៈ នេះ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular