អាជ្ញាធរ​ជាតិ​អប្សរា ដាក់ឱ្យ​ដំណើរការ រហាត់ទឹក នៅ​ស្ថានីយ​បណ្ដុះ​កូនឈើ ប្រាសាទតាកែវ​

​ដោយៈ ទេព មង្គល / សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ពិធី​សម្ពោធ និង​ដាក់ឱ្យ​ដំណើរការ នូវ​រហាត់ទឹក ស្ថិតនៅ​ស្ថានីយ​បណ្ដុះ​កូនឈើ ប្រាសាទតាកែវ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់លោក​ស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដោយ​លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល អាជ្ញាធរ​ជាតិ​អប្សរា​។​

​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​អាជ្ញាធរ​ជាតិ​អ​ប្សា ហើយ​បាន​ត្រូវ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​អាជ្ញាធរ​ជាតិ​មួយ​នេះ បាន​ដកស្រង់ ចុះផ្សាយ​នៅថ្ងៃនេះ​ដែរ បានឱ្យដឹងថា រហាត់ទឹក​នេះដែរ ក៏​ជា​សមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផល​ជាច្រើន របស់លោក​ស្រី ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ កិ​តិ្ត​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិការ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ នៅក្នុង​តំបន់​អង្គរ ដើម្បី​រួមចំណែក​ថែរក្សា លើក​តម្លៃ​មរតក​វប្បធម៌​ជាតិ​។​

​គួររំឭកថា រហាត់ទឹក​ស្ថានីយ​បណ្ដុះ​កូនឈើ ប្រាសាទតាកែវ មាន​ប្រវត្តិ​តាំងពី​ទសវត្សរ៍​ឆ្នាំ​៦០ មកម្ល៉េះ តែដោយសារ​អាយុកាល ធ្វើឱ្យ​រហាត់ទឹក​នេះ បាត់បង់​តួនាទី​របស់ខ្លួន​។ នៅ​ដើមឆ្នាំ​២០២០ ដោយសារ​ការឧបត្ថម្ភ ពី​វិស័យ​ឯកជន រហាត់ទឹក ត្រូវបាន​ជួសជុល​ឡើងវិញ​។ រហាត់ទឹក​នេះ មាន​បណ្ដោយ ១៨ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ អង្កត់ផ្ចិត ១១,៦ ម៉ែត្រ ត្រូវបាន​ជួសជុល ដោយ​អ្នកជំនាញ អាជ្ញាធរ​ជាតិ​អប្សរា ដោយបាន​រក្សា​នូវ រចនាបថ​បុរាណ​ទាំងស្រុង និង​រួមបញ្ចូល​នូវ ស្ថាបត្យកម្ម​ទំនើប ដើម្បី​ធានាបាន​នូវ ភាព​លក្ខណៈ​ដើម និង​ភាពរឹងមាំ​ធានា បានការ​ប្រើប្រាស់​យូរអង្វែង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular