ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
កក្អឹក
(ក៏—)
កិរិយាវិសេសន៍
ក្អឹក ៗ ច្រើនដងមិនដាច់សូរ
សើចកក្អឹក ( ម. ព. កខឹក, ក្អឹក ៗ ) ។
ឧទានសព្ទ
ក្អឹក ៗ ច្រើនដងមិនដាច់សូរ
សើចកក្អឹក ( ម. ព. កខឹក, ក្អឹក ៗ ) ។
កក្អៀក
(ក៏—)
កិរិយាវិសេសន៍
ក្អៀក ៗ ច្រើនដងមិនដាច់សូរ
សើចកក្អៀក ( ម. ព. ក្អៀក ៗ ) ។
ឧទានសព្ទ
ក្អៀក ៗ ច្រើនដងមិនដាច់សូរ
សើចកក្អៀក ( ម. ព. ក្អៀក ៗ ) ។
កក្អៀច
(ក៏—)
កិរិយាវិសេសន៍
ពាក្យសម្រាប់ចំរើនពាក្យចុះឲ្យប្លែកឲ្យច្រើនឡើង ( ដង្កូវ )
ដង្កូវចុះកក្អៀច ។
កខិកកខក់
(ក៏ខិកក៏ខក់)
កិរិយាសព្ទ
ឈ្លក់, រង្គោះ ។
ឧទានសព្ទ
សូរឮដោយឈ្លក់ទឹក, ដោយរង្គោះ ។
កខិបកខុប
(ក៏ខិបក៏ខុប)
កិរិយាវិសេសន៍
ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត
អរកខិបកខុប ។
គុណសព្ទ
ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត
អរកខិបកខុប ។