Home ព័ត៌មានសំខាន់ៗ រដ្ឋបាលរាជធាន...

រដ្ឋបាលរាជធានីភ្នំពេញណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម-បុគ្គល

ដោយ:មុនីរ័ត្ន,រ៉ាម៉ន/ភ្នំពេញៈ នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែកុម្ភៈ បានបញ្ជាក់ថាដើម្បីចូលរួមទប់ស្កាត់និងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញសុំធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធីម្ចាស់អាជីវកម្មដ្ឋានអាជ្ញាធរមូលដ្ឋានមន្ទីរអង្គភាពជំនាញនិងគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសជំរុញការអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការបីការពារ និងបីកុំ របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួមមាន:
៣ ការពារ ៖
១.ពាក់ម៉ាស
២.លាងដៃ
៣. រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបាន គ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់ )។
៣ កុំ :
១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែង ដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់
២.កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ
៣. កុំបំ៖ពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម។

រដ្ឋបាលរាជធានីភ្នំពេញបន្តថា ទន្ទឹមនឹងនេះក្នុងរយៈពេលអនុវត្តកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន បានអនុវត្តតាមវិធានការខាងលើបានល្អប្រសើរ ប៉ុន្តែ មួយចំនួនទៀត នៅមិនទាន់បានអនុវត្តតាមវិធានការខាងលើបានល្អនៅឡើយ ដូចជា ក្នុងពេលកម្មវិធី ជួបជុំផ្សេងៗ មិនរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ, មានការប៉ះពាល់គ្នា, ចាប់ដៃគ្នា, កៀកស្មាគ្នា, ឱបរឹតគ្នា, ភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩។

ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងបាន ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួម អនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវ “វិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល” ។ ក្នុងករណីនៅតែ មិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬ អាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះទៅត្រួតពិនិត្យទីតាំង ប្រារព្ធកម្មវិធីជួបជុំទាំងអស់ ដើម្បីឱ្យម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន អនុវត្តឱ្យខាងតែបាននូវរាល់វិធានការ ការពារទាំងអស់ខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular