Home ព័ត៌មានអន្តរជាតិ អ​.​ស​.​ប​អំព...

អ​.​ស​.​ប​អំពាវនាវ​ឱ្យ​ជួយ​សង្គ្រោះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាប់​នៅ​សមុទ្រ​អាន់ដាម៉ាន់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​អំពាវនាវ​ឱ្យ​ជួយ​សង្គ្រោះ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មួយក្រុម​ដែល​ជាប់​នៅ​លើ​ទូក​កណ្តាល​​សមុទ្រ​អាន់ដាម៉ាន់ ដោយ​គ្មាន​អាហារ​ឬ​ទឹក ដែល​ពួកគេ​ភាគច្រើន​មាន​ជំងឺ​និង​ទទួលរង​នូវ​ការខ្វះ​ជាតិ​ទឹក​ខ្លាំង​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា​ខ្លួន​បាន​ដឹង​ល្ហៀកៗ​មក​ថា អ្នកដំណើរ​ខ្លះ​បាន​ស្លាប់​ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​កាលពី​ចុង​សប្តាហ៍​នៅ​លើ​ទូក​ដែល​ខ្លួន​និយាយ​ថា​បាន​ចាកចេញ​ពី​តំបន់​ឆ្នេរសមុទ្រ​​នៃ​ទីក្រុង​ខុក​ស្បា​ហ្សា ក្នុងប្រទេស​បង់​ក្លា​ដែស ប្រហែលជា​១០ ថ្ងៃមុន ហើយ​បាន​ជួប​បញ្ហា​ម៉ាស៊ីន​។​

​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួ​ន (UNHCR) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្នុងពេល​អវត្តមាន​ព័ត៌មាន​ច្បាស់ការ​ទាក់ទង​នឹង​ទីតាំង​ជនភៀសខ្លួន យើង​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​នៃ​រដ្ឋ​ពាក់ព័ន្ធ​តាម​ដែនសមុទ្រ​អំពី​របាយការណ៍​ទាំងនេះ​និង​អំពាវនាវ​សុំ​ជំនួយ​យ៉ាង​ឆាប់រហ័ស​”​។​

​សេចក្តីថ្លែងការណ៍​បន្ត​ថា “​សកម្មភាព​បន្ទាន់​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​ជួយសង្គ្រោះ​ជីវិត​និង​ទប់ស្កាត់​សោកនាដកម្ម​បន្ថែមទៀត​”​ដោយ​ផ្តល់​ជូន​ការគាំទ្រ​ដល់​រដ្ឋាភិបាល​នានា​ដោយ​ផ្តល់​ជំនួយ​មនុស្ស​​ធម៌​និង​វិធានការ​ចត្តា​ឡីស័​ក​សម្រាប់​អ្នក​ដែល​ត្រូវបា​ន​ជួយសង្គ្រោះ​៕

UNHCR អំពាវនាវ​ឱ្យ​ជួយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាប់​លើ​សមុទ្រ​អាន់ដាម៉ាន់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular