Home ព័ត៌មានជាតិ សង្គម ក្លិប​កំសាន្ត...

ក្លិប​កំសាន្ត​ក្នុង​ប្លុក​កាស៊ីណូ​នា​ក្រុង​ប៉ោយប៉ែត​នៅតែ​បន្ត​បើក​បំពាន​បំរាម មិន​ព្រួយបារម្ភ​នឹង​ជំងឺ​កូ​វីដ​១៩

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ប្រជាពលរដ្ឋ​មាន​ក្តី​ព្រួយបារម្ភ ខណៈ​ក្លិប​កំសាន្ត​មួយចំនួន​នៅក្នុង​ប្លុក​កាស៊ីណូ នា​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​បើក​ដំណើរ​ការធ្វើ​អាជីវកម្ម​ជាធម្មតា ពិសេស​ផ្គើន​នឹង​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នៃ​រាជរដ្ឋាភិបាល ទាក់ទិន​ផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែលជា​ព្រឹត្តិការណ៍​ថ្ងៃទី​២០​កម្ភៈ នា​ថ្មីៗ​នេះ​។

​ពោលគឺ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍​និង ស្ថាប័ន មាន​វិធានការ​ក្តៅ​ជាច្រើន​បាន​ផ្អាក​សាលារៀន នៅ​រាជធានី​ភ្នំពេញ និង​ក្លិប​កំសាន្ត កា​រ៉ា​អូ​ខេ ….​នៅ​ទូទាំងប្រទេស​។​

​ប្រភពព័ត៌មាន​ពី​ក្រុង​ប៉ោយប៉ែត​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១ ថា​៖ នៅ​ក្រុង​ប៉ោយប៉ែត​ជាយដែន​កម្ពុជា ថៃ មកទល់ពេលនេះ ក្លឹប​កំសាន្ត ក្លឹប​ឌី​ស្កូ​តែ​ក ខារ៉ាអូខេ​នានា នៅ​ប្លុក​កាស៊ីណូ ដែល​ដូច​ជាមាន​អភ័យឯកសិទ្ធិ និង​នៅក្រៅ​ប្លុក​កាស៊ីណូ​ដែល​ដូច​មាន​ការពារ​ពិសេស ដោយ​មិនទាន់​បិទ ឬ​ផ្អាក​សកម្មភាព​នៅឡើយ មកទល់​យប់​ថ្ងៃទី​២២​ខែកុម្ភៈ​នេះ​។ ពោលគឺ​ម្ចាស់​ក្លឹប​ទាំងនោះ ហាក់ដូច​មើលរំលង អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល លិខិត​របស់​ក្រសួងទេសចរណ៍​នៅឡើយ​។​

​យោង​ពលរដ្ឋ អ្នករត់​មូ​ត៉ូ​ឌុ​ច និង​ប្រជា​ការពារ​ខ្លះ​បាន​ឲ្យ​ដឹងថា​៖ កន្លងមក ក្លឹប​កំសាន្ត​ស្តារ​ស៊ី​ធី ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ផ្កាយ​៥ បាន​ផ្ទុះ​ចេញ​នូវ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩ ឆ្លង​ស្រី​បម្រើការ​កំសាន្ត​ម្តង​រួចមកហើយ​។ ប៉ុន្តែ​មកទល់ពេលនេះ ម្ចាស់​និង​អ្នក​បម្រើការ​ក្នុង​ទីតាំង​សេវា​កំសាន្ត​នានា ហាក់​រក​នឹក​មិនឃើញ​នូវ​បច្ច័យ​អាក្រក់​នេះ​តែ​ដដែល​។ ពោលគឺ​បាន​ធ្វេសប្រហែស ឬ​បណ្តោយ​ឲ្យ​ដាន​ចាស់​នេះ​បានកើត​ឡើងជា​ថ្មី ។​

​យោង​ប្រភព​ខាងលើ​ឲ្យ​ដឹងថា​៖ ក្លិប​កំសាន្ត​មួយចំនួនធំ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកទល់​ថ្ងៃនេះ នៅតែ​មានះ​បាន​បើក​ដំណើរការ​អាជីវ​កម្ពុជា​ចំហ​នៅឡើយ​។ ក្នុងនោះ​ក៏បាន​អនុញ្ញាត ឲ្យ​ជនបរទេស​ចូល​លេង គឺមាន​ដូចជា​ជនជាតិ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ​… និង​ក៏មាន​យុវជន​ខ្មែរ​ផងដែរ​។​

​បើ​យោង​ប្រភព​ខាងលើ​ថា ក្លឹប​ទាំងនោះ​មានដូចជា ក្លឹប​រេច (REC) ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ក្រោ​ន​រី​សត របស់​កូនស្រី​នៃ​លោក​ឧកញ៉ា​កុក​អាន​។ ថាច់​ដោ​ន (Touch Down), ខារ៉ាអូខេ​ខេ​វ័​ន្ត (Karaoke K 1) មាន​ថៅកែ​ឈ្មោះ​ជិន សៅ​, ក្លឹប​/​ខារ៉ាអូខេ បៀរ​ហ្គា​ដិ​ន អិ​ច​ស្តារ​ថៅកែ​ជនជាតិ​ចិន​។ ក្លិប​ទាំងនេះ ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​។​

​ជុំវិញ​ការព្រួយបារម្ភ​របស់​ព​ល​រដ្ឋ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១ បាន​និយាយថា បញ្ហា​ក្លិប​កំសាន្ត និង​ខារ៉ាអូខេ​ទាំងនោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ណែនាំ​ផ្ទាល់ និង​ចេញ​សេចក្តីជូនដំណឹង ក៏បាន​អនុវត្ត​ហើយ​។​

​លោក គាត ហ៊ុល បាន​បន្តថា​៖ ជាការ​សង្កេត​តាមដាន ម្ចាស់​អាជីវកម្ម​ទាំងនោះ គេ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ថ្នាក់​ត្រឹម​សង្កាត់ ក្រុង ខេត្ត​ឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular