ប្រែសម្រួលៈវាសនា៖ បាតុករប្រឆាំងរដ្ឋប្រហាររាប់សែននាក់បានចេញមកប្រឆាំងតវ៉ានៅទូទាំងប្រទេសមីយ៉ាន់ម៉ាសាជាថ្មីកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការព្រមានយ៉ាងច្បាស់មួយពីរបបសឹកដែលថាខ្លួនត្រៀមប្រើកម្លាំងដែលអាចឆក់យកជីវិតមនុស្សដើម្បីកំទេចអ្វីដែលខ្លួនហៅថា«ភាពអនាធិបតេយ្យ»។
ការព្រមានកើតឡើងបន្ទាប់ពីបាតុករ៣នាក់ត្រូវបានបាញ់សម្លាប់កាលពីចុងសប្តាហ៍ ។
ក្នុងពេលជាមួយគ្នាការព្រមានអន្តរជាតិអោយប្រុងប្រយ័ត្នខ្លួនក៏កំពុងបន្តដោយប្រមុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានថ្កោលទោស«កម្លាំងព្រៃផ្សៃ»របស់យោធានិងសហភាពអឺរ៉ុបបានប្រកាសថាខ្លួនត្រៀមដាក់ទណ្ឌកម្មលើរបបយោធា។
អាម៉េរិក កាណាដានិងអង់គ្លេសបានដាក់ទណ្ឌកម្មរួចហើយលើពួកឧត្តមសេនីយ៍មីយ៉ាន់ម៉ា៕
បាតុកម្មប្រឆាំងយោធាកាន់តែរីកធំកាលពីថ្ងៃចន្ទទោះជាអាជ្ញាធរចាប់ខ្លួនមនុស្សជាង៦០០នាក់និងព្រមានប្រើកម្លាំងដែលអាចអោយស្លាប់