ក្រសួងការងារប្រកាសផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ នៅភ្នំពេញ និងខេត្តកណ្តាល

ដោយ៖ដេប៉ូ

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅយប់ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា៖យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍ -២០កុម្ភៈ ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងទាំងអស់ ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ គ្រប់គ្រឹះស្ថានអាចបន្តដំណើរការសិក្សាតាមប្រព័ន្ធបណ្តុះ បណ្តាលពីចម្ងាយ ឬអនឡាញ (ONLINE)។

ជាមួយគ្នានេះក្រសួងការងារសង្ឃឹមថា នាយក នាយិកា បុគ្គលិក មន្ត្រីរាជការ គ្រូ សាស្ត្រាចារ្យ សិស្ស-និស្សិត សិក្ខាកាមនឹងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular