Home ព័ត៌មានសំខាន់ៗ សម្តេចតេជោហ៊ុ...

សម្តេចតេជោហ៊ុនសែនសម្រេចបិទសាលារៀននៅភ្នំពេញនិងខេត្តកណ្តាល២សប្តាហ៍និងសុំឲ្យមានការពន្យាពេលមង្គលការ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖តាមរយៈសារជាសំឡងនាព្រលប់ថ្ងៃទី ២២ខែកុម្ភៈ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសពីការសម្រេច បិទសាលារៀនទាំងរដ្ឋនិងឯកជនរយៈពេល​២សប្តាហ៍ដោយសារតែការរាលដាលកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ។ ចំពោះចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលការក្នុងកាលៈ ទេសៈ នេះសម្តេចបានស្នើឲ្យមានការពន្យាពេលប៉ុន្តែបើមិនអាចពន្យាបានទេគួរកាត់បន្ថយចំនួនភ្ញៀវឲ្យនៅតិចបំផុត ។ ជាមួយគ្នាសម្តេចក៏បាន​ស្នើឲ្យអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ដែលមានអ្នករត់តាក់ស៊ី ម៉ូតូឌុប ឬ អ្នករត់កងបី សុំទៅយកសំណាក​និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។សម្តេចក៏បានអំពាវនាវឲ្យពលរដ្ឋនៅភ្នំពេញបើមិនមានការចាំបាច់កុំចេញទៅក្រៅផ្ទះ និងបាស្នើទៅអ្នកនៅតាមបណ្តាខេត្តគួរពន្យាពេលមកកាន់រាជធានីភ្នំពេញមួយរយៈ ប្រសិនបើមិនមានការចាំបាច់ទេនោះ។

ខាងក្រោមជាសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៖

ថ្ងៃនេះខ្ញុំមានសារបន្ទាន់មួយទៀតដើម្បីផ្ញើជូនប្ដីជាគុណព្រះសង្ឃគ្រប់ព្រះអង្គបងប្អូនជនរួមជាតិជាពិសេសបងប្អូននៅរាជធានីភ្នំពេញនិងខេត្តកណ្ដាលកាលពីថ្ងៃទី២០កុម្ភៈ នោះខ្ញុំព្រះករុណាខ្ញុំមិនបានឲ្យប្រកាន់យកវិធានការតឹងតែងហួសហេតុពេកទេ ។ ដោយសារការតាមដានពិនិត្យមើលសភាពការណ៍វិវត្តក្នុងរយៈការបីថ្ងៃកន្លងទៅនេះចំនួន អ្នកឆ្លងគឺនៅបន្តកើនឡើង, ចំនួនទីកន្លែងដែលត្រូវរកនិងស្រាវជ្រាវក៏កាន់តែមានការលំបាក បូករួមទៅដោយភាពរាយប៉ាយនៃបញ្ហាដែលធ្វើឱ្យយើងត្រូវប្រកាន់យកនូវវិធាន ការចាំបាច់មួយចំនួនផ្សេងទៀតដែលក្នុងនោះវិធានការទីមួយ.ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាសុំបិទសាលារៀនទាំងនៅទីក្រុងភ្នំពេញនិងខេត្ត កណ្ដាលចំនួញពីរសប្តាហ៍យ៉ាងតិច នេះជាវិធានការឆ្លើយតបសម្រាប់ការពារចំពោះគ្រូបង្រៀន សិស្សានុសិស្ស និង និស្សិត នៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាលផងដែរ ។ ទាំងសាលារដ្ឋនិងសាលាឯកជនទៅធ្វើដូចគ្នាដែររដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានឹងប្រកាសពេលបន្តិចទៀតនេះ ។

ជាមួយគ្នានេះដែរខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះអំពាវនាវចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលការទាំង ឡាយប្រសិនបើអាចពន្យារបានសូមពន្យាប្រសិនបើមិនអាច ពន្យាបានទេសូមកាត់បន្ថយចំនួនភ្ញៀវចូលរួមឲ្យនៅតិចបំផុត តាមដែលអាចធ្វើទៅបាន នេះគឺជាវិធានការដើម្បីឆ្លើយតបជាមួយនឹងការរីករាលដាលក្នុងទ្រង់ ទ្រាយធំដែល មកដល់ពេលនេះទំហំប្រតិបត្តិការរបស់យើងកាន់តែរីកធំ ធំទៅៗ មុខសញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន ។ ដូច្នេះអ្នកដែលត្រូវរៀបការកូនខ្ញុំព្រះករុណាខ្ញុំពិតជាមានការ យល់នូវការលំបាកចំពោះការរើសពេលវេលាក្នុងការរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រីដូច្នេះនៅសល់ពេលវេលាប្រសិនជាអាចពន្យារបានគឺពន្យា ។ ប៉ុន្តែប្រសិនមិនអាច ពន្យា បានទេសុំកាត់បន្ថយចំនួនមនុស្សចូលរួមនិងអនុវត្តនូវវិធានការសុខាភិបាល នោះគឺរក្សាគម្លាតសុវត្ថិភាព ហើយចៀសវាងនូវការរៀបអាពាហ៍ពិពាហ៍រួចហើយមានជំងឺ ការឆ្លងរាលដាល នៅក្នុងក្រុមគ្រួសារដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មី ។

ខ្ញុំព្រះករុណាខ្ញុំក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធទាំងឡាយសូមធ្វើកិច្ចសហការក្នុងហ្នឹងមានអ្នករត់តាក់ស៊ី រត់ម៉ូតូឌុប និង រត់ម៉ូតូកង់បីដែលបានពាក់ ព័ន្ធជាមួយទីកន្លែងដែលមានការប៉ះពាល់សូមមកយកសំណាករួចហើយបន្តការធ្វើចត្តាឡីស័ក រៀបចំការធ្វើចត្តាឡីស័ក ។ខ្ញុំព្រះករុណាខ្ញុំសូមអង្វរកចំពោះប្រជាពលរដ្ឋក្នុង ទីក្រុងភ្នំពេញរបស់យើងប្រសិនបើគ្មានការចាំបាច់ទេសូមមេត្តាកុំចេញខាងក្រៅផ្ទះ ចៀសវាងការឆ្លងរាលដាលពីការដែលយើងមើលមិនឃើញ។អាចនិយាយបានថាពេល នេះលំបាកជាងព្រឹត្តិការណ៍ ៣ វិច្ឆិកានិងព្រឹត្តិការណ៍ ២៨ វិច្ឆិកាទៅទៀត ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹតក៏មានច្រើនដែលយើងមិនទាន់អាចរកឃើញ ។នៅតាម ស្ថាប័នសម្រាប់ការប្រជុំនានាពន្យាបានក៏ពន្យារបើពន្យារមិនបានទេអាចធ្វើតាម អនឡាញ ។

ខ្ញុំព្រះករុណាខ្ញុំក៏កំពុងពិគ្រោះជាមួយនឹងសម្ដេចក្រឡាហោម ស ខេង ក៏ដូចជាពិគ្រោះជាមួយនឹងកម្មវិធីសម្ពោធសណ្ឋាគារនៅទីក្រុងភ្នំពេញដើម្បីនឹងលុបចោលកម្មវិធីនោះ ព្រោះថាសភាពការណ៍ស្ថិតនៅក្នុងរង្វង់នៃបញ្ហាដែលត្រូវពិចារណាដើម្បីរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ព្រោះចំណុចនេះគឺជាចំណុចងាយរងគ្រោះដោយសារនេះនៅចំ កណ្ដាលប្រទេសតែម្ដងគឺនៅក្នុងរាជធានីដែលជាបេះដូងរបស់ប្រទេស ។

ខ្ញុំព្រះករុណាខ្ញុំនឹងមិនបិទចំពោះសកម្មភាពសេដ្ឋកិច្ចនោះទេដូចជារោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន ក៏ប៉ុន្តែក៏សូមឱ្យមានការយកចិត្តទុកដាក់រក្សាគម្លាត សុវត្ថិភាពឲ្យបានហ្មត់ចត់ ។

ខ្ញុំព្រះករុណានៅតែប្រគល់អំណាចសម្រាប់អភិបាលរាជធានីនិងខេត្ត ធ្វើការបិទចំពោះភោជនីយដ្ឋានអាហារដ្ឋាន ឬ កន្លែងលក់ដូរណាដែលមិនគោរពទៅតាមវិធានរបស់ ក្រសួងសុខាភិបាល ។ យើងធ្វើនេះរក្សានូវមុខរបរនិងប្រាក់ចំណូលរបស់បងប្អូនក៏ប៉ុន្តែយើងក៏ត្រូវតែធានាធ្វើយ៉ាងណាដើម្បីឲ្យប្រទេសរបស់យើងប្រជាជនរបស់យើងមិន មានការឆ្លងនូវកូវីដ19 ពិតណាស់ហើយវាជាការលំបាកប៉ុន្តែវាជារឿងចាំបាច់ដែលត្រូវតែធ្វើដោយខានមិនបាន ។

ខ្ញុំសូមឱ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញបន្តការចែកម៉ាសឲ្យប្រជាពលរដ្ឋរបស់យើង អ្នកក្រីក្រ ដែលនៅតាមផ្សារលក់ដូរនៅទីកន្លែងការងារមួយចំនួនទៀតគាត់ខ្វះម៉ាស។ ប៉ុន្តែសម្រាប់អ្នកមានម៉ាសហើយនោះធ្វើដំណើរតាមផ្លូវចាំបាច់ត្រូវពាក់ម៉ាស ។ សូមមេត្តាគិតគូរអំពីសុវត្ថិភាព សុខភាពផ្ទាល់របស់បងប្អូនដោយចាប់ផ្ដើមពីមនុស្សម្នាក់ៗ ។ ម៉ាសគឺជាវិធីដែលងាយក្នុងការដោះស្រាយបញ្ហាដោយរាប់ទាំងម៉ាសពេទ្យម៉ាសក្រណាត់ រាប់ទាំងក្រមា ដែលប្រើប្រាស់ផងដែររក្សាសុវត្ថិភាពនៅក្នុងកាលៈទេសៈដ៏លំបាក នេះ ។

ពិតហើយថាកាលពី ៣ ថ្ងៃមុនកាលពីថ្ងៃទី ២0 កុម្ភៈខ្ញុំព្រះករុណាខ្ញុំមិនបានដាក់ចេញនូវវិធានការទាំងអស់នេះទេ ។ ប៉ុន្តែមកដល់ពេលនេះមិនមានការថមថយទេចំនួនឆ្លង នៅក្នុងសហគមន៍គឺនៅតែបន្ត ហើយយើងពិនិត្យទៅលើស្ថានភាពដែលយើងកំពុងតែយកសំណាកដែលមានកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងអស់ឃើញថាចំនួនសំណាកនៅ សល់ច្រើន។ល្ងាចនេះយើងរកឃើញ ១៣ ករណីរួចស្រេចទៅហើយម៉ាស៊ីនទាំងឡាយក៏នៅតែមិនទាន់បានបញ្ចប់នៅឡើយទេ។ ដូច្នេះចំនួនឆ្លងក្នុងរង្វង់៣ថ្ងៃប៉ុណ្ណោះចំនួន ឆ្លងឡើងជិត ១00 នាក់ ដែលជាចំនួនឆ្លងមិនធ្លាប់មានពីពេលដែលយើងចាប់ផ្ដើមមានជំងឺកូវីដ19 ចូលមកក្នុងផ្ទៃប្រទេសរបស់យើង ។

ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គសុំការយោគយល់ពីព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ សុំការយោគយល់ពីប្រជាជននៅក្នុងរាជធានី ភ្នំពេញនឹងនៅខេត្តកណ្ដាល និង សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តប្រសិនបើអាចពន្យាបានការធ្វើដំណើរមកកាន់រាជធានីភ្នំពេញក៏សុំពន្យារសិន ដើម្បីទុកឱកាសឱ្យ រាជធានីភ្នំពេញដោះស្រាយបញ្ហានេះជៀសវាងការកក់ស្ទះចរាចរណ៍ ដែលនោះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃការចម្លង covid 19 ចម្លងពីគ្នាទៅគ្នាផងដែរ ។

សុំបងប្អូនសព្វផ្សាយនៅសាររបស់ខ្ញុំនេះឲ្យបានឆាប់ពិសេសគ្រប់ផ្នែកទំនាក់ទំនាក់ទាក់ទងជាមួយនឹងការផ្សព្វផ្សាយព័ត៌មាននេះ ។ ជូនសារសំម្លេងឲ្យបានលឿនបំផុតតែ កាន់ព្រះសង្ឃនិងប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាលក៏ដូចជាប្រជាជននៅទូទាំងប្រទេសខ្ញុំព្រះករុណាខ្ញុំពិតជាមានការទើសទាល់ប៉ុន្តែខ្ញុំព្រះករុណា ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីរលើកឡើងនូវវិធានការមួយចំនួនដូចដែលបានលើករួចមកហើយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular