Home ព័ត៌មានសំខាន់ៗ សន្និបាតប្រចា...

សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃដែលគ្រោងធ្វើនៅថ្ងៃពុធត្រូវបានផ្អាក

ដោយ:មុនីរ័ត្ន/ភ្នំពេញ:សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ត្រូវបានសម្រេចផ្អាក។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ នេះ បានបញ្ជាក់តាមរយៈសារសំឡេងដោយសម្រេចផ្អាកការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ខាងមុខ។ពិធីបិទសន្និបាតសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃនេះ គ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ។ការផ្អាកនេះដោយសារការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ។
សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អគ្គភាពក្រោមឱវាទរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular