សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ បានបញ្ជាក់តាមរយៈសារសំឡេងដោយសម្រេចផ្អាកការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤–២៥ ខែកុម្ភៈ ខាងមុខ។
