សីតុណ្ហភាព​កើន​ឡើងជា​លំដាប់​ក្នុង​សប្តាហ៍​នេះ​និង​មាន​ភ្លៀង​ខ្សោយ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ប្រទេស​កម្ពុជា​នៅក្នុង​សប្តាហ៍​ចុងខែ​កុម្ភៈ​នេះ ស្ថិតក្រោម​ឥទ្ធិពល​​អាកាស​ធាតុ​​កម្រិត​សម្ពាធ​ទាប​ខ្សោយ​ជាមួយនឹង​ការ​បម្រែបម្រួល​ទិស​ខ្យល់ បង្ក ឱ្យ​សីតុណ្ហភាព​អប្ប​បរិ​មា​កើន​ឡើងជា​លំដាប់ និង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ សេចក្តីជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ថា​ព្រះរាជាណាចក្រ​កម្ពុជា​ពេលនេះ បាន​នឹង​កំពុង​​​​ស្ថិត​ក្នុងស្ថានភាព កម្រិត​សម្ពាធ​ទាប​ខ្សោយ​ជាមួយនឹង​ការ​បម្រែបម្រួល​នៃ​ទិស​ខ្យល់ ។​

​ស្ថានភាព​បែប​ខាងលើនេះ​នឹង ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២២-២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៣-៣៦ អង្សា​សេ និង​មាន​ភ្លៀង​ក្នុង កម្រិត​ពី​ផ្សែង​ក្រូច​ទៅ​ខ្សោយ ។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ឦសាន សីតុណ្ហភាព អប្បបរមា មាន​ពី ២១-២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៦​អង្សា​​សេ​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ផ្សែង​ក្រូច​ទៅ​ខ្សោយ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា មាន​ពី​២១-២៤ អង្សា​សេ​​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤​អង្សា​សេ មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ផ្សែង​ក្រូច ទៅ​ខ្សោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular