Home ព័ត៌មានអន្តរជាតិ ប្រពន្ធ​របស់​...

ប្រពន្ធ​របស់​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិក​ស៊ិក “​អែល​ឆា​ប៉ូ​” ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រសួង​យុត្តិធម៌​និយាយថា​អាជ្ញាធរ​អាម៉េរិក​បាន​ចាប់ខ្លួន​ភរិយា​របស់​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិក​ស៊ិក​ដែល​កំពុង​ជាប់គុក​ឈ្មោះ ចាវ​គីន គូ​ស្មាន់ រហស្សនាម “​អែល​ឆា​ប៉ូ​” កាលពី​ថ្ងៃ​ចន្ទ​ទី​២២​កុម្ភៈ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ឌូល​ឡេស​នៅក្រៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ក្រសួង​និយាយថា នាង អេម​ម៉ា ខូ​រ៉ូ​នែ​ល អៃ​ស្ពូ​រ៉ូ អាយុ ៣១ ឆ្នាំ​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​ចរាចរណ៍​ថ្នាំញៀន​កូកាអ៊ីន​មេ តំ​ហ្វេ​តា​មីន​ហេ​រ៉ូ​អ៊ីន​និងក​ញ្ឆា​សម្រាប់​ការនាំ​ចូល​សហរដ្ឋ​​អាម៉េរិក​។​

​គូ​ស្មាន់​គឺជា​មេក្រុម​គ្រឿងញៀន​ឈ្មោះ Sinaloa Cartel ដែល​ជា​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​ម៉ិក​ស៊ិក​។​

​យោងតាម​ឯកសារ​របស់​តុលាការ​បាន​ឱ្យដឹងថា​គូ​ស្មាន់​បានធ្វើ​ប្រតិបត្តិការ​មួយ​ដែល​បញ្ជូន​គ្រឿងញៀន​រាប់រយ​តោន​ចូល​សហរដ្ឋ​អាម៉េរិក​និង​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​ជាច្រើន​លើ​អ្នក​ដែល​ប៉ែង​ជើង​រូបគេ​។​

​គូ​ស្មាន់​ត្រូវបាន​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ជំនុំជម្រះ​ក្តី ហើយ​រូបគេ​ត្រូវបាន​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ពីរ​ឆ្នាំ​ក្រោយ​៕

នាង អេម​ម៉ា ខូ​រ៉ូ​នែ​ល អៃ​ស្ពូ​រ៉ូ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular