Home ព័ត៌មានសំខាន់ៗ WHO​ដល់​ដំណាក...

WHO​ដល់​ដំណាក់កាល​មាន​លុយ​តែ​អត់​មាន​វ៉ាក់សាំង​ទិញ​ និងរិះគន់​បណ្តា​ប្រទេស​អ្នកមានចំពោះការ​ស្តុក​ទុក​វ៉ាក់សាំង​កូវី​ដ​យ៉ាង​អាត្មានិយម​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រិះគន់​បណ្តា​ប្រទេស​អ្នកមាន​ចំពោះ​ការ​ស្តុក​ទុក​ច្រើន​ហួសប្រមាណ​នូវ​វ៉ាក់សាំង​កូវី​ដ​គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រធាន​អង្គ​​ការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​បាន​អំពាវនាវ​ឱ្យ​ចក្រភព​អង់គ្លេស​បញ្ជូន​វ៉ាក់សាំង​ទៅ​បរទេស​។​

​លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស អគ្គនាយក​WHO បាន​និយាយថា​កិច្ចព្រមព្រៀង​ផ្ទាល់​របស់​ប្រទេស​អ្នកមាន​ជាមួយ​ក្រុមហ៊ុន​ផលិត​បាន​បណ្តាលឱ្យ​មាន​ការកាត់បន្ថយ​នូវ​កម្រិត​ទទួលបាន​​វ៉ាក់សាំង​កូវី​ដ​១៩​សម្រាប់​ប្រទេស​ក្រីក្រ​។​

​លោក​និយាយថា​ថវិកា​គឺ​នៅ​ទីនោះ​រួច​ហើយ​ដើម្បី​ទិញ​វ៉ាក់សាំង​រាប់​លាន​ដូស​សម្រាប់​ប្រទេស​ក្រីក្រ​បំផុ​ត​មួយចំនួន​បន្ទាប់ពី​មាន​ការចូលរួម​វិភាគទាន​ថ្មីៗ​ពី​សហរដ្ឋ​អាម៉េរិក សហភាព​អឺរ៉ុប​និង​អាឡឺម៉ង់ ប៉ុន្តែ​វា​គ្មាន​តម្លៃ​អ្វី​ទេ ប្រសិនបើ​គ្មានអ្វី​ត្រូវ​ទិញ​ផង​នោះ​។​

​លោកតេ​ត្រូសបាន​ជំរុញ​ឱ្យ​ប្រទេស​អ្នក​មាន​ចាប់ផ្តើមពិនិ​ត្យ​ជា​មុន​សិន​ថា​តើ​កិច្ចព្រមព្រៀង​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ឱសថ​កំពុង​ធ្វើឱ្យ​ខូចខាត​ដល់​កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​សកល​ Covax ឬ​អត់​នៅពេល​បណ្តា​ប្រទេស​ក្រីក្រ​កំពុង​ពឹងផ្អែក​លើ​វា ។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​តាម​វីដេអូ​ជាមួយ​ប្រធានាធិបតី​អាឡឺម៉ង់ ថា “​ទោះបីជា​អ្នក​មាន​លុយ បើ​អ្នក​មិន​អាច​ប្រើ​ប្រាក់​ទាំងនោះ​ទិញ​វ៉ាក់សាំង​បាន​ទេ​នោះ​លុយ​គ្មាន​ប្រយោជន៍​អ្វី​​ទាំងអស់​”៕

​លោកតេ​ត្រូស​រិះគន់​ប្រទេស​អ្នកមាន​ដែល​ប្រមូល​ទុក​វ៉ាក់សាំង​សម្រាប់តែ​ខ្លួនឯង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular