Home ព័ត៌មានអន្តរជាតិ ឧទ្ធម្ភាគចក្រ...

ឧទ្ធម្ភាគចក្រ​ដំបូង​របស់​ណា​សា ធ្វើការ​យ៉ាង​អស្ចារ្យ​នៅ​លើ​ភព​ព្រះ​អង្គារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឧទ្ធម្ភាគចក្រ​ដំបូង ដែល​អង្គការ​ណា​សាបាន​បញ្ជូន​ទៅ​កាន់​ភព​ព្រះ​អង្គារ​ដើម្បី​ស្រាវជ្រាវ​រុករក​ភព​ក្រហម​ពីលើ​មេឃ បាន​តេ​ទូរស័ព្ទ​មក​ផែនដី ហើយ​កំពុង​ដំណើរការ​យ៉ាង​អស្ចារ្យ​។​

​មានឈ្មោះ​ថា Ingenuity វា​បាន​ទៅកាន់​ភព​ព្រះ​អង្គារ​ដោយ​ភ្ជាប់​នៅក្រោម​យាន​ស្រាវជ្រាវ Perseverance ដែល​នឹង​ធ្វើ​ដំណើរ​សន្សឹមៗ​តាម​មាត់​ក្រហូង​ជេ​ហ្សេ​រ៉ូ​ដើម្បី​ស្វែងរក​ដាន​ជីវិត​ក្រៅ​ភព​។​

​មណ្ឌល​ត្រួតពិនិត្យ​បេសកកម្ម​របស់​អង្គការ​ណា​សា​នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលីហ្វ័​រញ៉ាបាន​ទទួលរបាយ​ការណ៍ស្ថាន​ភាព​ដំបូង​ពី​ឧទ្ធម្ភាគចក្រ Ingenuity កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៩​កុម្ភៈ​តាមរយៈ​យាន​​អវកាស Mars Reconnaissance Orbiter ។​

​ឧទ្ធម្ភាគចក្រ Ingenuity នឹង​បន្ត​ភ្ជាប់​នៅក្រោម​យាន Perseverance នៅ​ចន្លោះ​ពី ៣០ ទៅ ៦០ ថ្ងៃ មុន​ពេល​វា​ត្រូវ​បាន​ព្រលែង​ចេញ​និង​ហោះហើរ​លើកដំបូង​បើសិន​គេ​សន្មត​ថា​វា​អាច​ទ្រាំទ្រ​រួច​​នៅក្រោម​សីតុណ្ហភាព​ជា​មធ្យម​ដក ៩០ អង្សា​សេ​រាល់​យប់​នៅ​លើ​ភព​ក្រហម​នេះ​៕

​រូបគំនូរ​នៃ​ឧទ្ធម្ភាគចក្រ Ingenuity ដែល​នឹង​ត្រូវ​ធ្វើ​ការស្រាវជ្រាវ​លើ​ភព​ក្រហម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular