Home ព័ត៌មានអន្តរជាតិ វៀតណាម​ចាប់ផ្...

វៀតណាម​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ខែ​មីនា​

ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​វៀតណាម​នឹង​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ខែ​ក្រោយ ដោយ​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ​និង​មនុស្ស​ចាស់​នឹង​ទទួល​ដូ​សមុន​គេ​នៅ​ពេល​ប្រទេស​មួយ​នេះ​ខិតខំ​​ដោះស្រាយ​ការឆ្លង​នៅ​រលក​ថ្មី នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កាលពី​ថ្ងៃ​ចន្ទ​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ រំពឹងថា​នឹង​ទទួលបាន​វ៉ាក់សាំង​៦០​លាន​ដូ​សនៅ​ឆ្នាំនេះ រួមមាន​៣០​លាន​នៅ​ក្រោម​កម្មវិធី​Covax​របស់​អង្គការ​សុខភាព​ពិភពលោក ហើយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អា​ស្ត្រា​​ហ្សេ​នីកា​ចំនួន​២០៤.០០០​ដូសដំបូង​ត្រូវ​មកដ​ល់​ប្រទេស​នេះ​នៅ​ថ្ងៃ​២៨​កុម្ភៈ​។​

​កាសែត​”​យុវជន​”​របស់​រដ្ឋ​បាន​រាយការណ៍​ថា «​ការចាក់​វ៉ាក់សាំង​រលក​ដំបូង​ដែល​ផ្តោត​លើ​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ និង​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​នឹង​ចាប់ផ្តើម​នៅ​ខែ​មីនា បន្ទាប់​ពី​វ៉ាក់សាំង​ក្រុម​ដំបូង​​បាន​មក​ដល់​ភ្លាម​និង​ឆ្លង​ផុត​ការត្រួតពិនិត្យ​គុណភាព​»​។​

​ទូ​ក្លាសេ​ធំៗ​សំរាប់​ទុក​វ៉ាក់សាំង​នៅ​សីតុណ្ហភាព​ដក​៤០​អង្សា​សេ​ទៅ​ដក​៨៦​អង្សា​សេ​(-86C) ត្រូវ​បាន​ត្រៀម​ជា​ស្រេច​នៅ​ទីក្រុង ហាណូយ ក្រុង​ហូ​ជី​មី​ញ និង​ក្រុង​ដា​ណាំង​។​

​វៀតណាម​ធ្លាប់​បាន​និយាយថា ខ្លួន​បាន​ពិភាក្សា​ជាមួយ​រុស្ស៊ី​និង​អាម៉េរិក​អំពី​ការទិញ​វ៉ាក់សាំង​កូវី​ដ​១៩៕

​ទូ​ក្លាសេ​ធំៗ ត្រូវ​បាន​ត្រៀម​សំរាប់​ដាក់​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ក្រុង​ហាណូយ ក្រុង​ហូ​ជី​មី​ញ និង​ដា​ណាំ​ង​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous article​មន្រ្តីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាៈសូមរំលឹកថាពុំមានភស្តុតាងណាមួយបញ្ជាក់ថា ប្រជាជនកម្ពុជាមានភាពស៊ាំណាមួយជាមួយមេរោគកូវីដ១៩នេះទេ!៕
Next articleវៀតណាម​នឹង​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​ខែ​ក្រោយ ដោយ​បុគ្គលិក​វេជ្ជសាស្ត្រ​ជួរមុខ​និង​មនុស្ស​ចាស់​នឹង​ទទួល​ដូ​សមុន​គេ​។​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ រំពឹងថា​នឹង​ទទួលបាន​វ៉ាក់សាំង​៦០​លាន​ដូ​សនៅ​ឆ្នាំនេះ រួមមាន​៣០​លាន​នៅ​ក្រោម​កម្មវិធី​Covax​របស់​អង្គការ​សុខភាព​ពិភពលោក ហើយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អា​ស្ត្រា​​ហ្សេ​នីកា​ចំនួន​២០៤.០០០​ដូសដំបូង​ត្រូវ​មកដ​ល់​ប្រទេស​នេះ​នៅ​ថ្ងៃ​២៨​កុម្ភៈ​។​
- Advertisment -

Most Popular