វៀតណាមនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩នៅខែក្រោយ ដោយបុគ្គលិកវេជ្ជសាស្ត្រជួរមុខនិងមនុស្សចាស់នឹងទទួលដូសមុនគេ។ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រំពឹងថានឹងទទួលបានវ៉ាក់សាំង៦០លានដូសនៅឆ្នាំនេះ រួមមាន៣០លាននៅក្រោមកម្មវិធីCovaxរបស់អង្គការសុខភាពពិភពលោក ហើយវ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាចំនួន២០៤.០០០ដូសដំបូងត្រូវមកដល់ប្រទេសនេះនៅថ្ងៃ២៨កុម្ភៈ។
