ដោយៈគ្រញូង/បាត់ដំបងៈ ខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងកាលពីសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៥នាក់ ដែលលួចកាប់ឈើធ្នង់ខុសច្បាប់ និងវត្ថុតាងរណារយន្ត១គ្រឿងទៅតុលាការចាត់ការតាមច្បាប់។
ជនសង្ស័យទាំង៥នាក់នេះ ត្រូវកម្លាំងអធិការនគរបាលស្រុកបាណន់ ចាប់ខ្លួនបានកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យប្រុសទាំង៥នាក់រួមមាន ១.ឈ្មោះ វិន ពិសិដ្ឋ អាយុ២១ឆ្នាំ, ២.ឈ្មោះ ប្រុស មករា អាយុ២៦ឆ្នាំ, ៣.ឈ្មោះ ត្រួយ រដ្ឋា អាយុ២៦ឆ្នាំ, ៤.ឈ្មោះ រ៉ម បូរ៉ី អាយុ២២ឆ្នាំ និង៥.ឈ្មោះ សុទ្ធ ពិសី អាយុ២៦ឆ្នាំ។ ជនទាំង៥មានទីលំនៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់
ជនសង្ស័យ ទាំង៥នាក់ខាងលើ បានរួមគ្នាប្រើប្រាស់រណារយន្ត១គ្រឿង លួចកាត់ដើមឈើធ្នង់ចំនួន២ដើម របស់ឈ្មោះ ភន សុខន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ។
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបង និងមានកាមានការសម្របសម្រួលនីតិវិធីពលោក គឺ ប៊ុណ្ណារ៉ា ព្រះរាអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯកប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងរឹបអូសវត្ថុតាងរណារយន្ត១គ្រឿងហើយបញ្ជូទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើជាអ្នកចាត់ការបន្តបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕