Home ព័ត៌មានអន្តរជាតិ ថៃ​និង​ហ្វីលី...

ថៃ​និង​ហ្វីលីពីន​អនុម័ត​ប្រើ​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​របស់​ចិន​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​,​ម៉ានីល​៖​រដ្ឋបាល​ស្បៀង​និង​ឳ​សថ​ថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​អនុញ្ញា​អោយ​ប្រើ​គ្រាអាសន្ន​សំរាប់​វ៉ាក់សាំង​ចិន​ផលិត​ដោយ​ក្រុមហ៊ុន ស៊ីណូ​វ៉ាក់ ប៊ីយ៉ូ​តិច ដោយ​បើកផ្លូវ​អោយ​ប្រទេស​​នេះ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ជា​លើកដំបូង​។​

​ការអនុញ្ញាត​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​នៅមុន​ថៃ​គ្រោង​នឹង​ទទួល​វ៉ាក់សាំង​២​សែន​ដូស​ដំបូងរបស់​ស៊ី​ណូ​វ៉ាក់ ជា​វ៉ាក់សាំង​ក្រុម​ដំបូង​ដែល​នឹង​ចាក់​អោយ​ពួក​បុគ្គលិក​វេជ្ជសាស្ត្រ​ថៃ​។​

​តាមពិត​រដ្ឋាភិបាល​ថៃ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​២៦​លាន​ដូ​សមក​ពី​ក្រុមហ៊ុនអា​ស្ត្រា​ហ្សេ​នីកា​និង​បំរុង​ទុក​៣៥​លាន​ដូ​សទៀត​មក​ពី​ក្រុមហ៊ុន​ដដែល​។​អា​ស្ត្រា​ហ្សេ​នីកា​បាន​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ថៃ​មួយ​​ផលិត​វ៉ាក់សាំង​របស់​ខ្លួន​នៅក្នុង​ប្រទេស​ថៃ​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា​លោក​នឹង​ទៅ​ទទួល​វ៉ាក់សាំង​ចិន​ដោយផ្ទាល់​ពេល​វា​មកដល់​។​

​កាលពី​ថ្ងៃ​ចន្ទ​នេះដែរ ហ្វីលីពីន​បានអនុម័ត​ប្រើ​វ៉ាក់សាំង​របស់​ចិន​ស៊ីណូ​វ៉ាក់​នេះ​ដើម្បី​ប្រឆាំង​កូ​វីដ​១៩​ក្នុង​គ្រាអាសន្ន​សំរាប់​ប្រជាជន​ទូទៅ តែ​មិន​ណែនាំ​អោយ​ប្រើ​វា​លើ​បុគ្គលិក​វេជ្ជសាស្ត្រ​ទេ​ដោយសារតែ​​ការពិសោធន៍​បង្ហាញថា​វា​មាន​ប្រសិទ្ធភាព​ទាប​។​

​ហ្វីលីពីន ដែល​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​លំដាប់​ទី​២​នៅ​អាស៊ី​អាគ្នេយ៍ នៅ​មិនទាន់​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩​នៅឡើយ​ទេ​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular