ចាប់ដំណើរការ​ប្រើ​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid នៅតាម​ច្រកចេញ ចូល​សាលា​រាជធានី​ភ្នំពេញ​ហើយ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅតាម​ច្រកចេញ ចូល​សាលា​រាជធានី​ភ្នំពេញ បាន​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid ហើយ ដោយ​ចាប់ដំណើរការ តាំងពី​ថ្ងៃទី​២២ កុម្ភៈ មកម្ល៉េះ ដើម្បី​បង្ការ​ទប់ស្កាត់ នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ បាននិងកំពុង​រីក​រា​ល​ដាល ដល់​សហគមន៍ ជាថ្មី​ម្ដងទៀត​នោះ​។​

​ការបំពាក់​នូវ បច្ចេកវិទ្យា​ថ្មី​នេះ អាច​គ្រប់គ្រង​ទិន្នន័យ បាន​យ៉ាង​ល្អប្រសើរ ចំពោះ​ការ រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩​។ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២៣ កុម្ភៈ នេះ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ និង​ភ្ញៀវ ដែល​ចូល​សាលា​រាជធានី បាន​ប្រើប្រាស់ QR Code ទប់ស្កាត់​កូ​វីដ Stop Covid គ្រប់គ្នា ជាមួយនឹង​ការ​វាស់​កំដៅ បាញ់ លាងដៃ និង​អាកុល ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការបំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid នេះ កាលពី​ថ្ងៃទី​២១ កុម្ភៈ កន្លងមកនេះ នៅក្នុង​កិច្ចប្រជុំ ជាបន្ទាន់​មួយ ជាមួយនឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ទាំង ១៤ ណែ​នាំទៅ​គ្រឹះស្ថានសាធារណៈ និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវតែ​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid នេះ ។ បច្ចេកវិទ្យា​ថ្មី​នេះ ពិត​ជាមាន​សារៈសំខាន់ ព្រោះ​វា​មាន​ភាពងាយស្រួល ក្នុងការ​តាមដាន​និង​ស្វែងរក​អ្នក ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​លឿន ជាង​ការប្រើប្រាស់​មនុស្ស ដើម្បី​ស្វែងរក ហើយ​អាច​យក​មនុស្ស​ដែល​ពាក់ព័ន្ធ ទៅធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា ទៅ​ព្យាបាល​បាន​លឿន និង​ទាន់ពេលវេលា​។​

​គួរ​បញ្ជាក់ថា លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចូលក្នុង​កិច្ចប្រជុំ ជាបន្ទាន់​មួយ ជាមួយនឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ កុម្ភៈ កន្លងមកនេះ បានបញ្ជាក់​ហើយ​ថាៈ បច្ចេកវិទ្យា​ថ្មី QR Code ទប់ស្កាត់​កូ​វីដ Stop Covid នេះ ពិតជា​មានតម្លៃ និង​ផ្ដល់​ភាពងាយស្រួល ក្នុង​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ដោយសារ​ថា បើ​អ្នកពាក់ព័ន្ធ ជាមួយនឹង​កូ​វីដ​-១៩ បច្ចេកវិទ្យា​ថ្មី​នេះ នឹង​បង្ហាញ​ទៅលើ​ប្រព័ន្ធ​ស្មា​ត​ហ្វូ​ន ថា​បុគ្គល​នេះ ធម្មតា បុគ្គល​នេះ ជា​បុគ្គល​មាន​ហានិភ័យ​ខ្ពស់ និង​បុគ្គល​នេះ​ជា​បុគ្គល​គួរ ឲ្យ​សង្ស័យ ដែល​យើង​អាច ធ្វើ​ចំណាត់ការ បាន​លឿន និង​មាន​ប្រសិទ្ធភាព​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular