Home ព័ត៌មានសំខាន់ៗ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​សហគ្រិន​និង​និយោជក​នៅ​កម្ពុជា​គួរតែ​គិតពី​«​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី​»​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​សហគ្រិន​និង​និយោជក​នៅ​កម្ពុជា​គួរតែ​គិតពី​«​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី​»​ដោយ​ប្រើប្រាស​បច្ចេកវិទ្យា​ជា​ជំនួយ​ខណៈដែល​បច្ចុប្បន្ន​នេះ​សកលលោក​បាន​ផ្លាស់ប្តូរ​ទៅរក​របត់​ថ្មី​ដែល​បច្ចេកវិទ្យា​ឌីជីថល​បាន​នាំមក​នូវ​វិធីសាស្ត្រ​អនុវត្ត​ថ្មី ទម្លាប់​ថ្មី​ការរស់នៅ​និង​ជីវិត​ថ្មី ។​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ជំរុញ​បែបនេះ​នៅក្នុង​សារលិខិត​ស្តីពី​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧​កុម្ភៈឆ្នាំ​២០២១ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​សហគ្រិន​/​និយោជក​គួរ​គិតគូរ​អំពី​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី​ជាមួយ​ដំណោះស្រាយ​ឌីជីថល​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ជា​ជំនួយ​ខណៈដែល​បច្ចុប្បន្ន​នេះ​សកលលោក​បាន​ផ្លាស់ប្តូរ​ទៅរក​របត់​ថ្មី​ដែល​បច្ចេកវិទ្យា​ឌីជីថល​បាន​នាំមក​នូវ​វិធីសាស្ត្រ​អនុវត្ត​ថ្មី​ទម្លាប់​ថ្មី​ការរស់នៅ​និង​ជីវិត​ថ្មី​។ ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជា​សកល​បាន​ជំរុញ​ឱ្យ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​ឌីជីថល​កាន់តែខ្លាំង​ជាង​មុន​។​រីឯ​និ​យោ​ជិ​ក​/​បុគ្គលិក​ក៏​គួរ​គិតគូរ​ផងដែរ​អំពី​ការពង្រឹង​សមត្ថ ភាព​ជំនាញ​ដើម្បី​មាន​សមត្ថភាព​និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បត់បែន​ទៅតាម​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​ចរន្ត​សេដ្ឋកិច្ច​» ។​

​សម្តេច​បន្តថា​សហគ្រិន​/​និយោជក​ត្រូវ​ពង្រឹងសមត្ថភាព​និង​គុណភាព​ពិសេស​ការបង្កើន​ផលិតភាព​ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ដែល​នៅពេល​ខាង មុខ​ទីផ្សារ​នេះ​នឹង​កាន់តែ​រួម​ចង្អៀត​ហើយ​ខ្សែសង្វាក់​ផ្គត់ផ្គង់​កាន់តែ​បង្រួម​ខ្លី ។ បច្ចុប្បន្ន​សកលលោក​បាន​ផ្លាស់ប្តូរ​ទៅរក​របត់​ថ្មី​ដែល​បច្ចេកវិទ្យា​ឌីជីថល​បាន​នាំមក​នូវ​វិធី​សា​សាស្ត្រ​អនុវត្ត​ការងារ​,​ទម្លាប់ ការរស់នៅ​និង​ជីវិត​ថ្មី​។​

​ស្ថិតនៅក្នុង​បរិបទ​ថ្មី​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្សំ​ខ្លួន​ក្នុង​ទម្លាប់​ថ្មី​ដោយ​ត្រូវ​ដឹង​និង​ជ្រាប​អំពី​ឥទ្ធិពល​និង​ផល​ប៉ះពា ល់​និង​វិធាន​ការបង្ការ​ទប់ស្កាត់​និង​ចេះ​ថែរក្សា​អនាម័យ​និង​គោរព​តាម​វិធាន​សុវត្ថិភាព​នានា​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ។ ក្នុង​បរិបទ​ថ្មី​នេះ​ប្រជាពលរដ្ឋ​ក៏​គួរតែ ត្រូវខិតខំ​ចាប់យក​និន្នាការ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​(​រៀន​អន​ឡាញ​, ទិញ​អន​ឡាញ​…​។​ល​។​) ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​រាជធានី​-​ខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល​ដៃគូ អភិវឌ្ឍ​ពាក់ព័ន្ធ ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុន​ឯកជន​/​រោងចក្រ និង​បងប្អូន​ជនរួមជាតិ​ទាំង អស់ មេត្តា​បន្ត​ផ្តល់​ការគាំទ្រ​និង​ចូលរួម​អនុវត្ត​ឱ្យបាន​ផុលផុស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” ឱ្យបាន​ផុសផុល​ដើម្បីឱ្យ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ចីរភាព និង​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​សក្តិសម នឹង​កិត្តិនាម “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​៖​ផ្តល់​ភាពកក់ក្តៅ​”​។​

​សម្តេច​តេ​ជោ​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​សហការ​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​និង​អនុវត្ត​រាល់​យុទ្ធនាការ​នានា​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាតនិងសូម​ជូនពរ​ឱ្យ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឱ្យ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ជោគជ័យ​ជានិច្ច​និរន្តរ៍​និង​សូម​ប្រកា ស ជា​ផ្លូវការ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣​និង​សូម​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ពី​គ្រប់ទិសទី​មក​ទស្សនា​កម្សាន្ត​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ស្នើឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ចូលរួម​គាំទ្រ​គ្រប់​សកម្មភាព​ទេសចរណ៍​និង​ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ក្នុង​និង​ក្រោយ​ដំណាក់កាល​ជំងឺឆ្លង​កូ​វីដ​-១៩ នេះ ៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular