ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ UEFA Champions League វិលត្រឡប់មកវិញនៅរាត្រីថ្ងៃអង្គារនេះ ដោយមាន២គូនឹងត្រូវប្រកួតគ្នានៅវគ្គ ១៦ ក្រុមដូចខាងក្រោម ។
– Atl. Madrid vs Chelsea
Atl. Madrid បានរបូត ៥ ពិន្ទុពីលទ្ធភាពដណ្តើមបាន ៦ ពិន្ទុក្នុង២ប្រកួតចុងក្រោយនៅក្របខ័ណ្ឌ La Liga ដោយចុងក្រោយនេះទើបចាញ់ Levante ក្នុងទឹកដីខ្លួនឯង។ Atl. Madrid បង្ហាញទម្រង់លេងល្អណាស់ក្នុងរដូវកាលនេះ ប៉ុន្តែបច្ចេកទេសវាយបកលឿនៗរបស់ពួកគេនឹងមិនអាចបំបែកក្បួនការពាររបស់ Chelsea ក្រោមការដឹកនាំរបស់លោកថូម៉ាស ធូខល់ បានងាយៗនោះទេ។
ក្រុមតោខៀវ Chelsea បានបង្ហាញភាពល្អប្រសើរច្រើននៅក្រោមការដឹកនាំរបស់លោកធូខល់រដូវកាលនេះ និងបានឡើងមកកៀកលំដាប់កំពូលទាំង៤នៃតារាងពិន្ទុ Premier League ។ តោខៀវបានត្រឹមស្មើ ១-១ នៅទឹកដីរបស់ Southampton កាលពីថ្ងៃសៅរ៍ក្នុងក្របខ័ណ្ឌ EPL។ ពួកគេត្រូវមានប្រយុទ្ធឱ្យស្រួចជាងមុនដើម្បីបង្កបញ្ហាដល់កូនក្រុមរបស់លោកស៊ីម៉ូណេ។
កីឡាកររបួសពីរនាក់គឺ ចូសេ គីមេណេស និងហិកទ័រ ហឺរ៉េរ៉ា ព្រមទាំងកីឡាករជាប់បម្រាម កៀរ៉ាន ទ្រីបព្យែរ នឹងអវត្តមានសម្រាប់ការប្រកួតរបស់ក្រុមម្ចាស់ផ្ទះ ដែលនឹងលេងនៅទឹកដីកណ្តាល Arena Nationala (ក្នុងទីក្រុងប៊ូការ៉េសរបស់រូម៉ានី)។ ខ្សែការពារធីអាហ្គោ ស៊ីលវ៉ា ជាអ្នកអវត្តមានតែម្នាក់គត់សម្រាប់ Chelsea ក្នុង CL សប្តាហ៍នេះ។
ក្រុមទាំងពីរធ្លាប់ជួបគ្នាច្រើនលើកនិងឈ្នះទៅវិញទៅមក ប៉ុន្តែជួបគ្នាលើកចុងក្រោយក្នុងឆ្នាំ ២០១៧ ក្នុង CL តោខៀវបានឡើងទៅវគ្គបន្ទាប់ ក្រោយឈ្នះសរុបទាំងពីរជើងក្នុងលទ្ធផល ៣-២។ ក្រុមទាំងពីរជួបគ្នាកន្លងមកគឺតែងស៊ុតចូលគ្នា និង តានតឹងនឹងគ្នា ដូច្នេះយប់នេះក៏ប្រហែលមិនខុសពីលើកមុនៗដែរ។ លទ្ធផលព្យាករណ៍ ១-១។
– Lazio vs Bayern Munich
Lazio នឹងទទួល Bayern Munich នៅកីឡដ្ឋាន Stadio Olimpico ក្នុងជើងទីមួយនៃ CL វគ្គ ១៦ ក្រុមចុងក្រោយនៅយប់ថ្ងៃអង្គារនេះ។ ក្រុមម្ចាស់ផ្ទះលេង ២-២ ជាមួយ Club Brugge ទើបបានឡើងមកវគ្គនេះ។ ពួកគេឡើងមកវគ្គនេះជាលើកដំបូងក្នុងរយៈពេល ២១ ឆ្នាំ។
Bayern Munich ឯណេះវិញបានឈរនៅលេខ១យ៉ាងងាយស្រួលក្នុងពូល ដែលមាន Atletico Madrid, RB Salzburg និង Lokomotiv Moscow។ ពួកគេទើបវិលត្រឡប់ពីទីក្រុងដូហាក្នុងនាមជាម្ចាស់ជើងឯក Club World Cup ហើយប្រកួតចុងក្រោយក្នុង CL ពួកគេឈ្នះម្ចាស់ផ្ទះ Lokomotiv Moscow ២-០ យ៉ាងងាយស្រួល។
យប់នេះក្រុមអ៊ីតាលី Lazio នឹងអវត្តមានកីឡាករ ល្វីស ហ្វីលីប៉េ, ស្តេហ្វាន រ៉ាឌូ, ថូម៉ាស ស្តាកូសា និង ស៊ីលវីយ៉ូ ប្រូតូ ។ Bayern នឹងអវត្តមានថូម៉ាស មូលល័រ និង បេនចាមីន ផាវ៉ាដ ដោយសារកូវីដ១៩។ Bayern ក៏អវត្តមានរួចជាស្រេចដែរនូវកីឡាករ ឌូក្លាស កូស្តា, កូថេនទីន តូលីសសូ, សឺច ហ្គាណាព្រី, អាឡិចសាន់ឌ័រ នូបែល, តានហ្គាយ នៀនហ្ស៊ូ ដោយសាររបួស។
Lazio មិនដែលជួបក្រុម Bayern ពីមុនមកទេ ប៉ុន្តែពួកគេមិនដែលចាញ់ក្រុមអាល្លឺម៉ង់ក្នុងទឹកដីខ្លួនឯងក្នុង CL នោះទេ។ ចំណែក Bayern មិនដែលចាញ់ក្រុមមកពីអ៊ីតាលីនោះទេក្នុង ៨ ប្រកួតចុងក្រោយ។
ដោយហេតុថាខ្សែប្រយុទ្ធរ៉ូបឺត ឡេវ៉ាន់ដូវស្គី មិនដែលខកខានស៊ុតបញ្ចូលទីសម្រាប់ Bayern យើងរំពឹងពួកគេឈ្នះលើ Lazio យ៉ាងតិចក៏ ២ គ្រាប់៕
តារាងការប្រកួតបាល់អឺរ៉ុបសម្រាប់រាត្រីថ្ងៃអង្គារ ៖