អគ្គ​ស្នងការរងៈ មន្ត្រីនគរបាល ប្រមាណ ៥០ នាក់ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក រក​វីរុស​កូ​វីដ​-១៩

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មន្ត្រីនគរបាល ប្រមាណ​ជា ៥០ នាក់ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក រក​វីរុស​កូ​វីដ​-១៩​។ នេះ​បើតាម​ការបញ្ជាក់ របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង នគរបាលជាតិ នៅក្នុង​ឱកាស ដែល​លោក បាន​ដឹកនាំ​មន្ត្រីនគរបាល នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ជាង ១០០ នាក់ ទៅ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​៩ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បានបញ្ជាក់​ថាៈ “​មិនទាន់មាន​សញ្ញា​ណាមួយ រកឃើញ នគរបាលជាតិ​ណា​ម្នាក់ មាន​កូ​វីដ ១៩ នៅឡើយ​ទេ​។ ហើយ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​មន្ត្រីនគរបាល ប្រមាណ​ជា ៥០ នាក់ ត្រូវបាន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ត្រួត ពិនិត្យ ឲ្យ​បាន​ល្អិតល្អន់ កុំ​ឲ្យ​មានការ​ឆ្លង នៅក្នុង​កងកម្លាំង​នគរបាលជាតិ​”​។

​សូមជម្រាបថា ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ គឺមាន​អ្នក​ករណី វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ៧៧ នាក់ ដោយ​ក្នុងនោះ មាន ៧០ នាក់ បាន​ឆ្លង​ចូល ក្នុង​សហគមន៍ និង ៧ នាក់ អ្នកដំណើរ​ចូលមក​កម្ពុជា​។ ហើយ​ចំពោះ​អ្នក ដែល​គេចវេះ មិន​ធ្វើ​ច​ច​ត្តា​ឡី​ស័ក ត្រូវ​សមត្ថកិច្ច​ពាក់ព័ន្ធ សហការគ្នា តាម​ស្វែងរក ដើម្បី​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក បានជា​បន្តបន្ទាប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular