នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មន្ត្រីនគរបាល ប្រមាណជា ៥០ នាក់ ត្រូវបានធ្វើចត្តាឡីស័ក រកវីរុសកូវីដ-១៩។ នេះបើតាមការបញ្ជាក់ របស់ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ នៅក្នុងឱកាស ដែលលោក បានដឹកនាំមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ជាង ១០០ នាក់ ទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ៩ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
