ដោយៈ health.com.kh៖ កាល់ស្យូម និង ផូស្វាត ជាសារធាតុរ៉ែ ដែលសំខាន់ក្នុងការផ្តល់ អោយ ឆ្អឹងមានការលូតលាស់ល្អ ។ ឆ្អឹងរបស់អ្នកប្រើប្រាស់សារធាតុទាំងនេះក្នុងការ បង្កើត ឆ្អឹងរបស់អ្នកនៅពេលដែលអ្នកកំពុងរីកលូតលាស់ ។ ប្រសិនបើអ្នកមិនទទួលបាន គ្រប់គ្រាន់នៃកាល់ស្យូមពីចំនីអាហាររបស់អ្នកឬ ប្រសិនបើខ្លួនរបស់អ្នកមិនបានស្រូប គ្រប់គ្រាន់នូវកាល់ស្យូមដែលបានពីចំណីរអាហារនោះទេ , ជាលិកាឆ្អឹងរបស់អ្នកអាចនឹង ប៉ះពាល់ ។
ដង់ស៊ីតេ ឆ្អឹងសំដៅទៅរកថា តើមានកាល់ស្យូម និងប្រភេទនៃសារធាតុរ៉ែផ្សេងទៀត ប៉ុន្មាន ដែលមានវត្តមាននៅក្នុងឆ្អឹងរបស់អ្នក ។ វាមានកំរិតខ្ពស់បំផុត នៅចន្លោះអាយុពី២៥ ទៅ ៣៥ ឆ្នាំ , ហើយវានឹងថយចុះទៅវិញនៅពេលអ្នកចាស់ជាងនេះ ។
ទាំងនេះ អោយលទ្ធផលទៅជាឆ្អឹងស្រួយ , ឆ្អឹងផុយដែលនាំអោយងាយស្រួលនឹងបាក់ ទោះបីជាគ្មានគ្រោះថ្នាក់អ្វីក៏ដោយ ។ ទោះអ្នកមានវ័យណាក៏ដោយ , ខ្លួនរបស់អ្នកនៅតែ ត្រូវការកាល់ស្យូមដើម្បីរក្សាកំហាប់នៃឆ្អឹងរបស់អ្នក និងដើម្បីអោយមានភាពរឹងមាំ ។
ចូរ អ្នក ទទួល កាល់ស្យូម យ៉ាងតិច ១២០០ មី លី ក្រាម ក្នុង មួយ ថ្ងៃ និង ៨០ ទៅ ១០០០ ខ្នាត អន្តរជាតិ នៃ វីតាមីន D ។ វីតាមីន D ជួយ ឆ្អឹង របស់ អ្នក អោយ ស្រូប កាល់ស្យូម ។ គ្រូពេទ្យ អាច ណែនាំ អោយ អ្នក បន្ថែម នូវ កាល់ស្យូម និង វីតាមីន D ដែល អ្នក ត្រូវការ ។
ចូរ បរិភោគ អាហារ ដែល ផ្តល់ កាល់ស្យូម , វីតាមីន D និង ប្រូតេអ៊ីន គ្រប់គ្រាន់ ។ ទោះបីជា ចំណីរ អាហារ ទាំងនេះ មិន បញ្ឈប់ ការ ថយ ចុះ នៃ ឆ្អឹង ទាំងស្រុង ក្តី , វា នឹង ធានា ថា មានការ ផ្គត់ផ្គង់ គ្រប់គ្រាន់ នៃ សារធាតុ មួយ ចំនួន ដែល ចាំបាច់ សម្រាប់ ឆ្អឹង ។
ចំណីអាហារ ដែល មាន ជាតិ កាល់ស្យូម ខ្ពស់ រួម មាន ប្រហុក ឈី ស , កា រ៉េ ម , បន្លែ បៃតង ដូច ជា ស្ពី ណា ច ជាដើម , ទឹកដោះគោ ដែល មាន ជាតិ ខ្លាញ់ ទាប , ត្រី សាល ម៉ុង , ត្រី សា ឌី ន , តៅហ៊ូ , និង ទឹកដោះគោជូរ ៕/PC