Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​៖​កម្ពុជា​នៅសល់​ផ្ទៃដី​មាន​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ជាង​២​ពាន់​គីឡូ​ម៉ែត្រក្រឡា​ទៀត​ដែល​ត្រូវ​បោសសម្អាត

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ទោះបីជា​កម្ពុជា​បានធ្វើការ​បោសសម្អាត​ផ្ទៃដី​ដែលមាន​គ្រាប់មីន​និង​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក​ចង្កោម​អស់​រយៈពេល ២៨ ឆ្នាំមកហើយ​ក៏ដោយតែ​កម្ពុជា​នៅសល់​ផ្ទៃដី​ដែលមាន​មីន​ចំនួន ៨៣៥ គីឡូម៉ែត្រ​ក្រឡា​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក​ចង្កោម​ចំនួន​១៣១៦​គីឡូម៉ែត្រ​ក្រឡា ទៀត​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​«​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥»​។ នេះ​បើ​យោងតាម​ការបញ្ជាក់​អះអាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោហ៊ុនសែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​នៅក្នុង​សារលិខិត​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​២២​នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន២៤កុម្ភៈ២០២១ សម្តេច​អគ្គមហាសេ នាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅតែ​រំលឹក​ដល់​បងប្អូន​ជនរួមជាតិ​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយសារ​មីន​គ្រាប់បែក​ចង្កោម​និង​សំណល់​ជាតិ​ផ្ទុះ​ពី​ស ង្គ្រាម​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយសារ​គ្រឿងផ្ទុះ​ទាំងនោះដោយ​សម្តេច​ចាត់ទុកថា “​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ជា​ឃាតករ​លាក់​មុខ បំផ្លាញ​ជីវិត​ប្រជាជន​”​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​សង្គ្រាម​បាន​បន្សល់​នូវ​គ្រាប់មីន​គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ដែល​បណ្តាល ឱ្យ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ រងរបួស ធ្លាក់ខ្លួន​ពិការ និង​ស្លាប់បាត់​បង់ជីវិត ព្រមទាំង​បង្ក​នូវ​សោកនាដកម្ម​ដ៏​ឈឺចាប់​ដែល​មិន​ធ្លាប់​កើតមាន​ពីមុនមក​និង​រាំងស្ទះ​ដល់​ការ​អភិ វ​ឌ្ឍ​ប្រទេស ។ ជាមួយនឹង​ការបង្រួបបង្រួម​ជាតិ សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពេញ​ផ្ទៃ​ប្រទេស​ក្រោម​នយោបាយ ឈ្នះ ឈ្នះៗ​នៅ​ចុងឆ្នាំ​១៩៩៨​រាជ​រដ្ឋា​ភិ បាល​កម្ពុជា​មានលទ្ធភាព​ដោះស្រាយ​នូវ​ផល​អវិជ្ជមាន​ទាំងនេះ​និង​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជា​បន្តបន្ទាប់​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ដែលជា​ផ្នែក​មួយ ចូលរួម​ដល់​កិច្ច​គាំពារ​សន្តិភាព​។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២០​រយៈពេល ២៨​ឆ្នាំ កន្លងមកនេះ​ផ្ទៃដី​ទំហំ ២,១៣៨ គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត​សម្រាប់​យកទៅ​ប្រើប្រាស់ និង បង្កបង្កើន ផល​ក្នុងនោះ​វិស័យ​កសិកម្ម ៥៨ ភាគរយ​,​ហេដ្ឋារចនាសម្ព័ន្ធ១២​ភាគរយ និង​ផ្សេងៗ ៣៨ ភាគរយ រួមមាន​ការសាងសង់​លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌល​សុខភាព ជាដើម ដោយមាន​ប្រជាពលរដ្ឋ​ទទួលផល​ចំនួន​៦,៣៥៧,៨៥៣​នាក់​។​មីន​ប្រឆាំង​មនុស្ស​ចំនួន​១,០៩៥,៧៥០​គ្រាប់​,​មីន​ប្រឆាំង​រថក្រោះ​ចំនួន​២៥,៤៨៨​គ្រាប់​និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម​ចំនួន​២,៨៨៥,២៩៤ គ្រាប់​ត្រូវបាន​រកឃើញ​និង​បំផ្លាញចោល ។ចំនួន​ជនរងគ្រោះ​បាន​ថយចុះ​ពី ៤,៣២០​នាក់ ក្នុង​ឆ្នាំ ១៩៩៦​មក​ត្រឹម​៦៥​នាក់​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​។​ជោគជ័យ​ថ្មី​មួយទៀត​ក្នុង​ឆ្នាំ​២០២០​គឺ​ការបញ្ចប់​ការស្រាវជ្រាវ​ទិន្ នន័យ​ចម្ការមីន​ជា​មូលដ្ឋាន​គ្រប់​ស្រុក ក្រុង​ទូទាំងប្រទេស ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​រៀបចំ​ផែនការ​បោសសម្អាត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​ថ្វីបើ​វិស័យ​សកម្មភាព​មីន​បាននិងកំពុង​ទទួលលទ្ធផល​ដ៏​ធំធេង​យ៉ាងណាក៏ដោយ​កម្ពុជា​ត្រូវ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ដែល មាន​មីន​ចំនួន ៨៣៥ គីឡូម៉ែត្រ​ក្រឡា​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក​ចង្កោម​ចំនួន១,៣១៦ គីឡូម៉ែត្រ​ក្រឡា​បន្ថែមទៀត​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ «​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥» ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖​ជាមួយគ្នានេះ​ការងារ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់ បែក​ចង្កោម​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតែ​ជា​កិច្ចការ ដ៏​ចាំបាច់​មួយ​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​និង​ផល ប៉ះពាល់​អវិជ្ជមាន​ដោយសារ​គ្រឿងផ្ទុះ​ទាំងនេះ​នៅតាម​សហគមន៍ ។ ក្នុងន័យនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​បន្ត​ការយកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ដែល​បង្កឡើង​ដោយសារ​មីនគ្រាប់បែក​ចង្កោម​និង​សំណល់​ជាតិ​ផ្ទុះ​ពីសង្រ្គាមដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោ យ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ,​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ,​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ (២០១៨-២០២៣)​និង​ផែនការ​យុទ្ធ សាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥​។​

​ក្នុងនាម​ជា​ប្រទេស​ស្រលាញ់​សុខសន្តិភាព​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​តែងតែ​យកចិត្តទុកដាក់​គិតគូរ និង​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​បណ្តា ប្រទេស​ដែល​រង​ផលប៉ះពាល់​ដូចគ្នា​តាមរយៈ​ការបញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​ចូលរួម​បំពេញបេសកកម្ម ក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា ជាតិ​ក្នុងប្រទេស​ចំនួន ៩ រួមមាន​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី យេ​ម៉ែន ឆាដ ម៉ាលី និង​អា​ហ្វ្រិ​កណ្តាល សរុប​ចំនួន ៧ ១២៣​នាក់ (​នារី ៤១៩​នាក់​) ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ចាត់ទុក​វិស័យ​បោសសម្អាត​មីន​ជា​ការងា​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​ផ្ដល់​សុខ​សុវត្ថិភាព និង​ការកាត់បន្ថយ​ភាពក្រីក្រនៅ​កម្ពុជា ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សូម​ធ្វើការ​អំពាវនាវ​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ប្រតិបត្តិ​ករ​ជាតិ និង អន្តរ ជាតិ​ត្រូវ​ចូលរួម​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ក្នុងការ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាមដល់​ប្រជាពលរដ្ឋ​សិ​ស្សា នុ​សិស្ស កុមារា កុមារី និង​យុវជន​ក្រៅ​សាលា នៅតាម​សហគមន៍​ដែល​រង​ផលប៉ះពាល់ តាមរយៈ​សកម្មភាព​អប់រំ​ដោយផ្ទាល់​នៅតាម​សហគមន៍ សាលារៀននិង​វត្ត​អារាមការអនុវត្តគោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិ ភាពការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការផ្សព្វផ្សាយ​ទូលាយ​តាម​វិទ្យុ ទូរទស្សន៍ បណ្តាញ​សង្គម ផ្ទាំង​ប៉ាណូ និង​ខិត្តប័ណ្ណ​។ទី​២- អាជ្ញាធរ​មីន​ត្រូវ​បន្ត​សម្របសម្រួល​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ​និង​អន្តរជាតិ​និងភាគី​ពាក់ព័ន្ធ​ដើម្បី​កំណត់​ឱ្យបាន​ជាក់លាក់​នូវ​តំ បន់​ឬ​ទីតាំង​ដែល​រង​ការ​ប្រឈម​គ្រោះថ្នាក់​ដោយសារ​មីនគ្រាប់បែក​ចង្កោមនិង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដើម្បី​ធ្វើការ​អប់រំទប់ស្កាត់​គ្រោះថ្នាក់​បាន​ទាន់ពេលវេលា​ព្រមទាំង​រៀបចំ​សារ​អប់រំ​និង​វិធីសាស្ត្រ​អប់រំ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ ភាព​ទៅតាម​បរិបទ​នៃ​សហគមន៍​ដែល​រង​ផលប៉ះពាល់​និង​ឥរិយា​ប ថ​រប​ស់ជន​ងាយ​រងគ្រោះ ។ទី​៣- ប្រទេស​ម្ចាស់ជំនួយ​និង​ដៃគូ​អភិវឌ្ឍ​សូម​បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីនគ្រាប់បែក​ចង្កោមនិង​សំណល់​ជាតិ​ផ្ទុះ​ ពី សង្រ្គាម ​អប់រំកាត់បន្ថយ​គ្រោះថ្នាក់​និង​សង្គ្រោះ​ជនពិការ​ដោយសារ​គ្រឿងផ្ទះ​ទាំងនេះ​។​

​សម្តេច​ក៏បាន​សូម​អំពាវនាវ​ផងដែរ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​ចូលរួម​អនុវត្ត​ដូចខាងក្រោម​៖

• បើ​បងប្អូន​កូនក្មួយ​ឃើញ​មីន គ្រាប់បែក​ចង្កោម ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​_​សូមកុំ​ប៉ះពាល់ កុំ​ដំ កុំ​ដុត និង​កុំ​គប់​លេង ព្រោះ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់ ធ្លាក់ខ្លួន​ពិការ និង​បាត់​បង់ជីវិត ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រតិបត្តិ​ករ បោសសម្អាត​មីន​ដែល​នៅ​ជិត​បំផុត ។​

•​ហាម​ទិញ លក់ រក្សាទុកកែច្នៃ​មីន គ្រាប់បែក​ចង្កោមនិង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាមដែលជា អំពើ​ខុសច្បាប់ តំបន់ ​ដែល​មិន​ស្គាល់​ច្បាប់​មីន គ្រាប់បែក​ចង្កោម​និង​សំណល់ ជាតិ​ផ្ទុះ​ពី​សង្គ្រាម ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular