ស្ទឹង​មង្គលបុរី​រីង​ខះ​៖ ព្រះសង្ឃ​នៅ​វត្ត​ហ្លួង​ស៊ីសុវត្ថិ ចាប់ផ្តើម​ឲ្យ​គ្រឿង​ស្តារ​ស្ទឹង

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ស្ទឹង​មង្គលបុរី​ដែលជា​ស្ទឹងធំ​និង​វែង​ជាងគេ​បង្អស់​ទី​១ នៅ​ខេត្តបន្ទាយមានជ័យ ចាប់ផ្តើម​រីង​ខះ​ដូច​រាល់​ឆ្នាំ​ពី​ឆ្នាំ​២០១៦​មក​។​

​ខណៈ​នេះ ព្រះ​ស​ង្ឍ គណកម្មការ អាចារ្យ ពុទ្ធបរិស័ទ​នៅ​វត្ត​ហ្លួង​ស៊ីសុវត្ថិ នា​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី បានចាប់ផ្តើម​ឲ្យ​គ្រឿង​ស្តារ​ស្ទឹង​នៅ​ម្តុំ​ជាប់​នឹង​បរិវេណ​វត្ត ដើម្បី​ទុក​សម្រួល​ផ្លូវទឹក និង​ធ្វើជា​អាង​ស្តុក​ទឹក​ទុក​នៅ​ឆ្នាំក្រោយៗ​។​

​មន្ត្រី​សង្ឃ​នៅ​អនុគណ​ស្រុក​មង្គលបុរី​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៣​ខែកុម្ភៈ​ថា​៖ សកម្មភាព​ធ្វើការ​ស្ដារ​ជម្រៅ អាង​បាត​ស្ទឹង​ឲ្យ​ស្អាត ជ្រៅ ដើម្បី​សម្រួល​ផ្លូវទឹក​រដូវវស្សា​និង​ជំនន់ និង​ក៏​ដើម្បី​ស្តុក​ទឹក​ទុក​ប្រើប្រាស់​ជុំវិញ​បរិវេណ​វត្ត ក៏​ដូច​ញោមញាតិ​រស់នៅ​ម្តុំ​នោះ​ប្រើប្រាស់ បណ្តោយ​ប្រប​វត្ត មា​នន​ប្រវែង​៦០០​ម៉ែត្រ​។​

​ដើម្បី​ចូលរួមចំណែក​ការស្តារ​ស្ទឹង​មង្គលបុរី​នេះ មាន​សប្បុរសរ​ជន មន្ត្រីរាជការ​នាយ នាយរង​បាន​នាំយក​ថវិកា​របស់​នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​លោកស្រី ចំនួន ៦,៥០០,០០០​រៀល មក​ប្រគេន​ថ្វាយ​ព្រះគ្រូ​ចៅអធិការ វត្ត​ហ្លួង​ស៊ីសុវត្ថិ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ដើម្បី​ចាត់ចែង​។​

​ក្នុងនោះ មានការ​អញ្ជើញ​ចូលរួម​មាន លោក ហ៊ូ ប៊ុនហេង ក្រុមការងារ​ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក លី សារី អភិបាលរង​ខេត្ត លោក រ​ត្ន័ ដា​ស៊ី​ណង់ អភិបាលស្រុក លោក មេឃុំ​ឫស្សី​ក្រោក និង​គណៈកម្មការ​អាចា​រ្យ​វត្ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular