ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ដាក់ចៅឲ្យដេក ហើយក៏ដេកលក់ខ្លួនឯងដែរ លុះភ្ញាក់ឡើង ស្រាប់តែបាត់ចៅស្រី ដើររកឃើញចៅស្រីលង់ទឹកស្លាប់។ ហេតុការណ៍កើតឡើងកាលពីរសៀលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចវាលស្រែតាអន ស្ថិតក្នុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាបានឲ្យដឹងដា៖ មូលហេតុដែលក្មេងស្លាប់នោះមកពីឈ្មោះ លិញ ចំណាន អាយុ៤៣ឆ្នាំ (ត្រូវជាយាយ) ឈ្មោះ ហ៊ាង លួត អាយុ៤៤ឆ្នាំ(ជីតា) រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ស្ថិតសិរីសោភ័ណ បានយកចៅស្រីម្នាក់ ឈ្មោះ សុភា លក្ខិណា អាយុ ១ឆ្នាំ ១ខែយកមក លេងនៅជាមួយពួកគាត់។
អ្នកទាំងពីរបានដាក់ឲ្យចៅ រងគ្រោះ ដេកអង្រឹង ហើយខណៈនោះពួកគាត់ក៏ដេកលង់លក់ដែរ។ លុះពេលភ្ញាក់ឡើងក៏បាត់ចៅ ហើយរកឃើញស្លាប់ អណ្តែតក្នុងទឹកស្រះមុខផ្ទះ៕