ឆ្កែ​៦១​ក្បាល​ត្រូវបាន​សង្គ្រោះ​នៅ​ខេត្តសៀមរាប​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សត្វ​ឆ្កែ​ចំនួន​៦១​ក្បាល ត្រូវបាន​សង្គ្រោះ​ដោយ​សមត្ថកិច្ច​ជំនាញ ខេត្តសៀមរាប កាលពី​ថ្ងៃទី ២២ ខែ កុម្ភៈ​កន្លងទៅ នេះ ។

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ដោយ​ទទួលបាន​ការចង្អុល បង្ហាញ​ពី​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ចាត់​មន្ត្រី​បច្ចេកទេស​ចុះ សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត បាន​ឃាត់​ចាប់​សត្វ ឆ្កែ​ចំនួន ៦១​ក្បាល ដឹក​តាម​រថយន្ត​ម៉ាក​សាំ​យ៉ុង ស្លាក​លេខ 2S 2158 ចេញពី​ខេត្ត​បន្ទាយ មានជ័យ ឆ្ពោះទៅ​ខេត្តកំពង់ចាម​។

​សត្វ​ឆ្កែ​ទាំង ៦១​ក្បាល​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​បសុពេទ្យ យកមក​រក្សាទុក ធ្វើ​ច​ត្តា​ឡី​ស័ក តាម​លក្ខណៈ​បច្ចេកទេស ដោយ​សហការ​ជាមួយ​អង្គការ Four Paws នៅ​ស្ថានីយ ស្រាវជ្រាវ សុខភាព​សត្វ និង​ផលិក​ម្ម​សត្វ​ទឹក​វិល ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular