Home ព័ត៌មានអន្តរជាតិ តុលាការ​ម៉ាឡេ...

តុលាការ​ម៉ាឡេស៊ី បញ្ឈប់​ការបញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖​តុលាការ​ម៉ាឡេស៊ី​មួយ​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជា​អោយ​បញ្ឈប់​ផែនការ​បញ្ជូន​ខ្លួន​ជនអន្តោប្រវេសន៍​មី​យ៉ាន់​ម៉ា​១.២០០​នាក់​ដើម្បី​រង់ចាំ​ស្តាប់​បណ្តឹង​របស់​អង្គការ​សិទ្ធិ​​មនុស្ស​២ ដែល​ថា​ជន​មី​យ៉ាន់​ម៉ា​ទាំងនេះ​រួមមាន​អ្នក​ភៀសខ្លួន អ្នក​ស្វះស្វែង​រក​ការ​ជ្រកកោន​និង​កូនក្មេង​។​

​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​ដល់​មូលដ្ឋាទ័ព​ជើង​ទឹកប្រុ​ង​នឹង​ដឹក​ចេញ​តាម​នាវា​យោធា​មី​យ៉ាន់​ម៉ា​ចំនួន​៣​។​

​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ម៉ាឡេស៊ី​មួយ​បាន​និយាយថា «​យោង​តាម​ការសំរេចរ​បស់​តុលាការ រដ្ឋាភិបាល​ត្រូវតែ​គោរព​បញ្ជា​តុលាការ​និង​ធានា​ថា គ្មាន​នរណា​ម្នាក់​ក្នុងចំណោម​ជនជាតិ​មី​យ៉ាន់​ម៉ា​១.២០០​នាក់​នេះ​ត្រូវបាន​បញ្ជូន​ចេញ​នៅថ្ងៃនេះ​»​។​

​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​និយាយថា ជន​មី​យ៉ាន់​ម៉ា​ទាំងនេះ​មិន​មាន​កាន់​កាត​ជនភៀសខ្លួន មិន​ជា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា តែ​ពួកគេ​ជា​ក្រុម​មនុស្ស​មិន​មាន​ឯកសារ​ធ្វើ​ដំណើរ​មាន​តំលៃ​​និង​ជា​អ្នកស្នាក់នៅ​ហួស​ទិដ្ឋាកា​។​ទោះជា​យ៉ាងណា ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅក្នុង​បណ្តឹង​ថា មនុស្ស​៣​នាក់​ត្រូវបាន​ចុះ​ឈ្មោះ​ជា​ជនភៀសខ្លួន​របស់​អង្គការ​UNHCR និង​មាន​កូនក្មេង​១៧​នាក់​ដែល​​យ៉ាងហោច​ណាស់​មាន​ឪពុក​ម្តាយ​ម្នាក់​កំពុង​រស់នៅ​ម៉ាឡេស៊ី​។​

UNHCR​ក៏​បាន​អះអាង​ថា មាន​មនុស្ស​៦​នាក់​ដែល​បាន​ចុះឈ្មោះ​ជាមួយ​ខ្លួន និង​កំពុង​ស្ថិត​ចំណោម​អ្នក​ត្រូវ​និរទេស​។​

​សមាជិក​សភា​និង​ព្រឹទ្ធសភា​ម៉ាឡេស៊ី​២៧​រូប​ក៏បាន​ផ្ញើលិខិត​មួយ​ទៅកាន់​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​អាទិត្យ​ដោយ​សុំអោយ​លោក​បញ្ឈប់​ការ​និរទេស​ជន​ទាំងនេះ តែ​មិន​មាន​ការឆ្លើយតប​ពី​ការិយាល័យ​នាយ​​ក​រដ្ឋមន្ត្រី​ទេ​៕

​រថយន្ត​ផ្នែក​អន្តោប្រវេសន៍​ដឹក​កងសន្តិសុខ​និង​មនុស្ស​នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​មួ​យ​កាលពី​ថ្ងៃ​អង្គារ កន្លែង​ដាក់​ជន​មី​យ៉ាន់​ម៉ា​ដែល​ប្រុង​បញ្ជូនទៅ​ស្រុក​តាម​នាវា​យោធា​មី​យ៉ាន់​ម៉ា​​ចំនួន​៣

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular