គិតត្រឹមរសៀលថ្ងៃទី២៣ខែកុម្ភៈគេបានរកឃើញទីតាំងដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈបាន កើនដល់ចំនួន៤៧ទីតាំងហើយ។ក្នុងបណ្តាទីតាំងទាំងនេះមួយចំនួនធំត្រូវបានអាជ្ញាធរបិទបន្ទាប់ពីយកសំណាករួច។កាលពីម្សិលមិញទីតាំងដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបានប្រកាសឲ្យដឹងថាមានចំនួនត្រឹម២៣ទីតាំងហើយក៏ត្រូវបានបិទដែរ។ទីតាំងទាំងនេះស្ថិតនៅរាជធានីភ្នំពេញ៕
