Home ព័ត៌មានអន្តរជាតិ មេដឹកនាំ​ហ្វី...

មេដឹកនាំ​ហ្វីលីពីន​នឹង​មិន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ទប់ស្កាត់​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​និយាយ​ថា​រូប​លោក​ប្រធានាធិបតី​នឹង​បដិសេធ​នូវ​អនុសាសន៍​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ទប់ស្កាត់​វីរុស​កូរ៉ូ​ណា​នៅ​ទូទាំង​​ប្រទេស​រហូត​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​កំពុង​ពន្យារ​ពេល​នេះ​ចាប់ផ្តើម​។​

​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​ក៏បានច្រានចោល​ផងដែ​រនូវ​ផែនការ​បន្ត​រៀន​តាម​ថ្នាក់​ទល់មុខ​គ្នា​នៅ​តាម​តំបន់​សាកល្បង​មួយ​ចំនួន​រហូត​ដល់​មាន​ការចាក់​វ៉ាក់សាំង នេះ​យោងតាម​អ្នកនាំពាក្យ​​របស់​ប្រធានាធិបតី លោក ហា​រី រ៉ូក​។​

​ការ​ចែកចាយ​វ៉ាក់សាំង​តាម​ការគ្រោងទុក​នៅ​ថ្ងៃ​អង្គារ​ទី​២៣​កុម្ភៈ​ចំនួន ៦០០.០០០ ដូសពី​ក្រុមហ៊ុនស៊ី​ណូ​វ៉ាក់ ប៊ីយ៉ូ​តិច​ត្រូវបាន​ពន្យារពេលជា​ថ្មី​បន្ទាប់​ពី​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​​នេះ​មិន​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជាបន្ទាន់​ពី​រដ្ឋបាល​ចំណីអាហារ​និង​ឪ​សថ​របស់​ទីក្រុង​ម៉ានីល​។ ក្រុមហ៊ុន​ស៊ីណូ​វ៉ាក់​ទើបតែ​បាន​ទទួល​ការអ​នុ​ញ្ញាត​កាលពី​ថ្ងៃ​ចន្ទ​។​

​ក្រុមមន្ត្រី​សេដ្ឋកិច្ច​ជាន់​ខ្ពស់​បាន​ស្នើ​ឱ្យ​លោក​ឌុយ​ទែ​តពិចារណា​បន្ធូរបន្ថ​យ​ការ​រឹតបន្តឹង​ចត្តា​ឡីស័​កនៅ​ក្នុងប្រទេស ដែល​ចាប់ផ្តើម​ពី​ខែ​មីនា​តទៅ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​​អាក្រក់​បំផុត​នៅក្នុង​តំបន់​។ ប៉ុន្តែ​លោក​ឌុយ​ទែតបាន​ច្រាន​ចោល​អនុ​សា​សន៍នេះ​។​

​លោក​រ៉ូក​និយាយថា “​ប្រធានាធិបតី​ទទួលស្គាល់​សារៈសំខាន់​នៃ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​និង​ផលប៉ះពាល់​របស់​វា​ទៅលើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​” ប៉ុន្តែ​លោក​បាន​បន្ថែមថា​”​ប្រធានាធិបតី​ផ្តល់​​តម្លៃ​ខ្ពស់​បំផុត​ជា​មុន​ដល់​សុខភាព​និង​សុវត្ថិភាព​សាធារណៈ​”​។​

​ហ្វីលីពីន​បាន​រាយការណ៍​ករណី​ឆ្លងកូវី​ដ​១៩ ចំនួន​ជាង ៥៦៣.០០០ នាក់​និង​មាន​អ្នកស្លាប់​ជាង ១២.០០០ នាក់​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី ២ នៅ​អាស៊ី​អាគ្នេយ៍​។ ​រដ្ឋាភិបាល​បាន​ប្រឈម​មុខ​នឹង​ការរិះគន់​ចំពោះ​ការ​ខកខាន​មិន​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​សម្រាប់​ប្រជាជន​ហ្វីលីពីន​ប្រហែល ៧០ លាន​នាក់​៕

​លោក​ឌុយ​ទែតនឹង​មិន​បន្ធូរប​ន្ថ​យ​ការ​រឹតត្បឹត​ទប់ស្កាត់​មេរោគ​កូរ៉ូណា​នោះឡើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular