អ្នកនាំពាក្យ​ក្រសួងសុខាភិបាលៈ វីរុស​នៅក្នុង​សត្វ​ប្រចៀវ មិនមែន​កូ​វីដ​-១៩ ឡើយ គឺ​គ្រាន់តែ​ស្រដៀង​គ្នា តែប៉ុណ្ណោះ ខណៈ​ខាង​ប៉ាស្ទ័រ ថា​វីរុស​នោះ មិនអាច​ចម្លងជំងឺ មកលើ​មនុស្ស​បានទេ​

ឆ្លើយតប​នឹង​ការ​លើកឡើងថា «​នៅ​កម្ពុជា មាន​វីរុស​កូ​វីដ ១៩ ឆ្លងតាម​សត្វ​ប្រចៀវ​នោះ​» លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន​ច្រានចោល​ព័ត៌មាន​នោះ ចុះផ្សាយ​មិន​ត្រឹមត្រូវ ឬ​ការយល់ច្រឡំ ណាមួយ ចំពោះ​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ថា វីរុស​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ នៅលើ​សត្វ​ប្រចៀវ នៅ​កម្ពុជា ដោយ​មន្ទីរពិសោធន៍ ប៉ាស្ទ័រ​កម្ពុជា តាំងពី​ឆ្នាំ​២០១០​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular