+គ្រឿងផ្សំ
-ត្រីផ្ទក់ ឬត្រីឌៀប ១ (ធ្វើអោយស្អាត)
-ម្ទេស ១០ក្រាម (ហាន់ល្អិតៗ)
-ម្ទេសម៉ត់ ១០ក្រាម
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ១០ក្រាម (ហាន់ល្អិតៗ)
-ជីអង្កាម ១០ក្រាម (ហាន់ល្អិតៗ)
-ជីបន្លា ១០ក្រាម (ហាន់ល្អិតៗ)
-គល់ស្លឹកគ្រៃ ១០ក្រាម (ហាន់ល្អិតៗ)
-ខ្ទឹមក្រហម ១០ក្រាម (ហាន់ល្អិតៗ)
-ខ្ទឹមស ១០ក្រាម (ហាន់ល្អិតៗ)
-ប្រេងឆា ១ស្លាបព្រាបាយ
+វិធីធ្វើ
-ត្រីធ្វើអោយស្អាត រួចប្រលាក់ជាមួយគ្រឿងផ្សំខាងលើអោយសព្វ ផ្អាប់ទុក១ម៉ោង
-យកត្រីទៅដុតក្នុងចង្ក្រានអគ្គីសនីដោយប្រើភ្លើង ២០០oC ៣០នាទីជាការស្រេច
-បើអត់ចង្ក្រានអគ្គីសនី យកត្រីទៅខ្ចប់ជាមួយក្រដាស់អាលុយមីញូម រួចអាំងអោយឆ្អឹន៕ប្រភព: housewifekh.com